សៀមរាប៖ យ៉ាងហោចណាស់ មនុស្សចំនួន២នាក់ បានស្លាប់ និងច្រើននាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់រថយន្ត បុកគ្នានៅតាមបណ្តាយផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្ត លុចស៊ិស ១គ្រឿង បុកជាមួយនឹង រថយន្តភីអាប់១គ្រឿង បណ្ដាលឲ្យស្លាប់២នាក់នឹងរបួសធ្ងន់ស្រាលចំនួន ១៤នាក់។
លោកថា បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ និងដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ៕






