16.6 C
London
spot_img

ចាប់ខ្លួនម្ចាស់ក្រុមហ៊ុនវិនិយោគលើវិស័យដីធ្លីម្នាក់ពាក់ព័ន្ធករណីបោកលុយពីពលរដ្ឋប្រមាណ១៦លានដុល្លា

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដែលបានអះអាងថា រងគ្រោះដោយសារការវិនិយោគអចលនទ្រព្យដោយទិញដីបានការប្រាក់ និងដាក់លុយបានការប្រាក់ បាននាំគ្នាឡោមព័ទ្ធស្នាក់ការក្រុមហ៊ុនឌីបេសហ្គ្រីនឡងឡាយហ៍(ខេមបូឌា)ឯ.ក និងបានចាប់ខ្លួនស្ថាបនិកក្រុមហ៊ុននេះ បន្ទាប់ពីពួកគេគុបគិតគ្នាបោកប្រាស់លុយប្រជាពលរដ្ឋប្រមាណ ២ពាន់នាក់ ក្នុងទឹកប្រាក់ជិត ១៦លានដុល្លារ រួចបានព្យាយាមគេចខ្លួន។

ករណីនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្មាំ២០២៥ នៅទីស្នាក់ការក្រុមហ៊ុន ស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋរងគ្រោះ បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុនរូបនោះ សមត្ថកិច្ចមិនទាន់ត្រូវបាននាំខ្លួនទៅចាត់ការតាមនីតិវិធីច្បាប់នៅឡើយទេ ដោយគ្រាន់តែឃាត់ទុកបណ្ដោះអាសន្ននៅស្នាក់ការក្រុមហ៊ុនរហូតមកដល់ថ្ងៃទី២១ ខែមេសា ដើម្បីរង់ចាំបញ្ជាពីតុលាការ។

យោងតាមការអះអាងពីជនរងគ្រោះ បុគ្គលរូបនេះ កាលពីកំឡុងឆ្នាំ២០២២ ក្រុមហ៊ុនឌីបេសហ្គ្រីនឡងឡាយហ៍(ខេមបូឌា)ឯ.ក មានស្នាក់ការមុនដំបូងនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមាន លោក ដេង ប៊ុនលីន ជាអគ្គនាយកក្រុមហ៊ុន, លោក ទូច សុភាព ជាស្ថាបនិកក្រុមហ៊ុន និងលោក ម៉ៅ ជីតា ជាប្រធានទីផ្សារ។

បុគ្គលទាំងនេះ បានអូសទាញឆរបោកដោយឲ្យពួកគាត់ទិញដី និងដាក់លុយ ដើម្បីវិនិយោគអចលនទ្រព្យដោយបានការប្រាក់ ៥%។ ដោយមានការជឿទុកចិត្ត ពលរដ្ឋក៏បាននាំគ្នាប្រមូលលុយ ខ្លះខ្ចីលុយធនាគារ ដើម្បីដាក់វិនិយោគជាមួយក្រុមហ៊ុនយកការប្រាក់ ដោយមានកិច្ចសន្យាត្រឹមត្រូវ។ នៅពេលដាក់លុយបានការប្រាក់ ខ្លះបានពីរ បីខែ ខ្លះរហូតដល់ ១០ខែ ស្រាប់តែក្រុមហ៊ុនបានប្តូរទីស្នាក់ការវិចបង្វិចរត់បាត់។ ក្រោយមកដឹងថា ក្រុមហ៊ុនគេចទៅនៅខណ្ឌសែនសុខ ក៏បាននាំគ្នាតាមរក តែបិទទ្វារស្នាក់ការរហូត ហើយនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ទើបឃើញបើកទ្វារ និងឃើញស្ថាបនិកក្រុមហ៊ុនឈ្មោះ ទួច សុភាព ក៏បាននាំគ្នាឃាត់ខ្លួន ហើយទាក់ទងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តែមិនត្រូវបានសមត្ថកិច្ចនាំខ្លួនទៅចាត់ការឡើយ។ ក្នុងករណីនេះ ប្រជាពលរដ្ឋដែលរងគ្រោះប្រមាណ ២០០០នាក់ មានទឹកប្រាក់ចំនួន ១៥ ៨៧០ ០០០ដុល្លារ ដែលបានចាញ់បោកក្រុមហ៊ុននេះ។

ប្រជាពលរដ្ឋរងគ្រោះ បានឲ្យដឹងទៀតថា កន្លងមកពួកគាត់បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញដែរ តែមិនត្រូវបានតុលាការចាត់ការនោះឡើយ និងបានទទូចស្នើដល់តុលាការឃាត់ខ្លួនស្ថាបនិកក្រុមហ៊ុនរូបនោះយកទៅចាត់ការតាមច្បាប់។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានលើកគ្នាដល់ស្នាក់ការជាថ្មីម្ដងទៀត បានឃើញជនឆបោកដែលជាស្ថាបនិកក្រុមហ៊ុនស្ថិតនៅមុខស្នាក់ការក្រុមហ៊ុន ១យប់ហើយដោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងនគរបាលយាមរហូតមក តែមិនឃើញសមត្ថកិច្ចនាំខ្លួនទៅចាត់ការតាមការចង់បានរបស់ពួកគាត់នៅឡើយ ទើបធ្វើឱ្យពួកគាត់ទប់អារម្មណ៍ស្ទើរមិនបាន ពោលគឺ ចង់បង្កជាហឹង្សាម្តងៗទៅហើយ ដោយសារមានកំហឹងពីមួយថ្ងៃទៅមួយថ្ងៃ ពីការចាញ់បោកក្រុមហ៊ុននេះអស់លុយពីខ្លួនច្រើន៕

ទាន់ហេតុការណ៍

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា...

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

Topics

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img