2.5 C
London
spot_img

ក្នុងពេល១០ខែតែប៉ុណ្ណោះកម្ពុជារឹបអូសគ្រឿងញៀនជាង៥តោន ឃាត់ខ្លួនជនសង្ស័យជាង២៦,០០០នាក់

ត្រឹមតែក្នុងរយៈពេល១០ខែតែប៉ុណ្ណោះក្នុងឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀនជិត ១ម៉ឺនករណី ឃាត់ខ្លួនជនសង្ស័យជាង ២៦,០០០នាក់ ក្នុងនោះមានជនបរទេស ១,៣៤១នាក់​និងរឹបអូសសារធាតុញៀន​​បានជាង៥តោន។ ជាមួយគ្នានេះ អាជ្ញាធរបានដាក់ចេញទិសដៅបន្តពង្រឹងការបង្ក្រាបមេខ្លោង និងបណ្តាញជួញដូរគ្រឿងញៀន ដើម្បីទប់ស្កាត់ការចរាចរ និងការនាំចូលគ្រឿងញៀនខុសច្បាប់មកក្នុងប្រទេស។

តួលេខនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំស្តីពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនឆ្លងដែនតាមបណ្តាខេត្តជាប់ព្រំដែន និងច្រកទ្វារព្រំដែន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន។
កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងរបាយការណ៍បានរំលេចថា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ៩,៧៤៦ ករណី ឃាត់ខ្លួនជនល្មើស ២៦,៣៣៨ នាក់ (បរទេស ១,៣៤១ នាក់ មកពី ៣០ សញ្ជាតិ) និងរឹបអូសសារធាតុញៀនបានជាង ៥តោន។​ ការបង្ក្រាបរួមមាន ជួញដូរក្នុងទម្រង់សម្អាតប្រាក់ ១,៣៣០ ករណី ជួញដូរតូចតាច ៤,២៣១ ករណី ប្រើប្រាស់ ៤,១៤៥ ករណី កែច្នៃ ១៥ ករណី និងដាំដុះ ១ ករណី។

ចំពោះបទល្មើសតាមបញ្ញើប្រៃសណីយ៍ត្រូវបានបង្ក្រាប ៨ ករណី ដែលផ្ញើទៅកាន់គោលដៅដូចជា អូស្ត្រាលី អង់គ្លេស ចិន និងអារ៉ាប់រួម ដោយចាប់ខ្លួនជនសង្ស័យ ៨ នាក់ និងរឹបអូសហេរ៉ូអ៊ីន ៤.៨ គីឡូក្រាម។ កិច្ចសហប្រតិបត្តិការអន្តរជាតិមានការលេចធ្លោ ដូចជាករណី 0324C សហការជាមួយវៀតណាម រឹបអូសគ្រឿងញៀនជិត ១.៦ តោន និងករណី 0526C សហការជាមួយ DEA អាមេរិក។

សម្រាប់ទិសដៅបន្ទាប់ អាជ្ញាធរកម្ពជានឹងបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន បង្ក្រាបមេខ្លោង ត្រួតពិនិត្យការនាំចូលសារធាតុគីមី និងផ្សព្វផ្សាយអប់រំនៅតាមខេត្តព្រំដែន ក្រោមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»៕

ទាន់ហេតុការណ៍

មនុស្ស ១១នាក់ស្លាប់ និង៣៨ នាក់រងរបួស ក្នុងហេតុការណ៍ភ្លើងឆេះអគារពាណិជ្ជកម្ម ៥ ល្វែងនៅតំបន់ប៉ាតុង ខេត្តភូកេត ប្រទេសថៃ

  ថៃឡង់ដ៍៖ នៅម៉ោងប្រមាណ ៣:២០ នាទីទៀបភ្លឺថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា អគ្គិភ័យដ៏ធំមួយបានឆាបឆេះហាងលក់ និងជួលម៉ូតូមួយកន្លែងនៅក្នុងសង្កាត់ ប៉ាតុង...

មនុស្ស២នាក់ស្លាប់ ១២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះហាងបញ្ចូលហ្គាសនៅហូជីមិញ

  វៀតណាម៖ កាលពីម៉ោងប្រហែល ១០:៣០ នាទីព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា មានករណីផ្ទុះយ៉ាងកក្រើកនៅក្នុងហាងលក់/បញ្ចូលហ្គាសមួយកន្លែងតាមបណ្តោយផ្លូវ ប៊ូយ វ៉ាន់...

ខេត្តស្ទឹងត្រែងសម្ពោធអគារសិក្សាចំនួន ២ខ្នង នៅស្រុកបុរីអូរស្វាយសែនជ័យ

  ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក...

រថយន្តក្រុងបុករះរថយន្ត ៣២ គ្រឿងពេលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យមនុស្ស ៥៧ នាក់រងរបួសនៅកូរ៉េខាងត្បូង

  កូរ៉េខាងត្បូង៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានបុករះរថយន្តជាង ៣០ គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុបអំឡុងម៉ោងធ្វើដំណើរដ៏មមាញឹកនាពេលព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា នៅឯទីក្រុង សឹងណាម...

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

Topics

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img