8.2 C
London
spot_img

មនុស្ស ១១នាក់ស្លាប់ និង៣៨ នាក់រងរបួស ក្នុងហេតុការណ៍ភ្លើងឆេះអគារពាណិជ្ជកម្ម ៥ ល្វែងនៅតំបន់ប៉ាតុង ខេត្តភូកេត ប្រទេសថៃ

ថៃឡង់ដ៍៖ នៅម៉ោងប្រមាណ ៣:២០ នាទីទៀបភ្លឺថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា អគ្គិភ័យដ៏ធំមួយបានឆាបឆេះហាងលក់ និងជួលម៉ូតូមួយកន្លែងនៅក្នុងសង្កាត់ ប៉ាតុង (Patong) ស្រុក កាធូ (Kathu) ខេត្តភូកេត (Phuket) ប្រទេសថៃ។ គ្រោះអគ្គិភ័យនេះ បណ្តាលឱ្យមនុស្សចំនួន ១១នាក់ស្លាប់ និង ៣៨ នាក់រងរបួសដោយសារតែឈ្លក់ផ្សែង និងបានបំផ្លិចបំផ្លាញអគារពាណិជ្ជកម្មកម្ពស់ ៤ ជាន់ដែលនៅជាប់គ្នាចំនួន ៥ ល្វែង រួមទាំងម៉ូតូជាច្រើនគ្រឿងផងដែរ។

រថយន្តពន្លត់អគ្គិភ័យចំនួន ៥ គ្រឿងត្រូវបានប្រើប្រាស់អស់រយៈពេលប្រមាណ ៤០ ទៅ ៥០ នាទី ទើបអាចគ្រប់គ្រងអណ្តាតភ្លើងបាន ប៉ុន្តែសមត្ថកិច្ចនៅតែបន្តឃ្លាំមើលសុវត្ថិភាព ដោយសារតែនៅមានផ្កាភ្លើងអគ្គិសនីលេចឡើងម្តងម្កាល។

យោងតាមសមាជិកសភាខេត្តភូកេត ព័ត៌មានបឋម បង្ហាញថា ហេតុការណ៍នេះអាចបណ្តាលមកពីការផ្ទុះត្រង់ស្វូអគ្គិសនីនៅក្បែរម៉ាស៊ីនចាក់សាំងស្វ័យប្រវត្តិប្រើកាក់នៅខាងក្រៅហាងជួលម៉ូតូ មុនពេលអណ្តាតភ្លើងរាលដាលទៅដល់ធុងសាំងនៅក្នុងហាងជួលម៉ូតូ។ សាក្សីដែលរស់រានមានជីវិត រៀបរាប់ថា ខ្លួនបានឮសំឡេងខុសប្រក្រតី ហើយបានប្រញាប់រត់ចុះមកជាន់ក្រោមដើម្បីជម្លៀសខ្លួនចេញ ខណៈផ្សែងខ្មួលខ្មាញ់កំពុងហុយពាសពេញអគារ។

បច្ចុប្បន្ន ជនរងគ្រោះទាំង ៣៨ នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈក្រុមសង្គ្រោះបន្ទាន់កំពុងបន្តរុករកនៅក្នុងអគារ និងផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកស្នាក់នៅ ក្រោយមានសេចក្តីរាយការណ៍ថាអាចមានមនុស្សជាប់គាំងនៅខាងក្នុង។ រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់វាយតម្លៃទំហំនៃការខូចខាតហិរញ្ញវត្ថុសរុបនៅឡើយទេ ដោយកំពុងរង់ចាំលទ្ធផលស៊ើបអង្កេតផ្លូវការ៕

ទាន់ហេតុការណ៍

មនុស្ស២នាក់ស្លាប់ ១២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះហាងបញ្ចូលហ្គាសនៅហូជីមិញ

  វៀតណាម៖ កាលពីម៉ោងប្រហែល ១០:៣០ នាទីព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា មានករណីផ្ទុះយ៉ាងកក្រើកនៅក្នុងហាងលក់/បញ្ចូលហ្គាសមួយកន្លែងតាមបណ្តោយផ្លូវ ប៊ូយ វ៉ាន់...

ខេត្តស្ទឹងត្រែងសម្ពោធអគារសិក្សាចំនួន ២ខ្នង នៅស្រុកបុរីអូរស្វាយសែនជ័យ

  ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក...

ក្នុងពេល១០ខែតែប៉ុណ្ណោះកម្ពុជារឹបអូសគ្រឿងញៀនជាង៥តោន ឃាត់ខ្លួនជនសង្ស័យជាង២៦,០០០នាក់

ត្រឹមតែក្នុងរយៈពេល១០ខែតែប៉ុណ្ណោះក្នុងឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀនជិត ១ម៉ឺនករណី ឃាត់ខ្លួនជនសង្ស័យជាង ២៦,០០០នាក់ ក្នុងនោះមានជនបរទេស ១,៣៤១នាក់​និងរឹបអូសសារធាតុញៀន​​បានជាង៥តោន។ ជាមួយគ្នានេះ អាជ្ញាធរបានដាក់ចេញទិសដៅបន្តពង្រឹងការបង្ក្រាបមេខ្លោង...

រថយន្តក្រុងបុករះរថយន្ត ៣២ គ្រឿងពេលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យមនុស្ស ៥៧ នាក់រងរបួសនៅកូរ៉េខាងត្បូង

  កូរ៉េខាងត្បូង៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានបុករះរថយន្តជាង ៣០ គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុបអំឡុងម៉ោងធ្វើដំណើរដ៏មមាញឹកនាពេលព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា នៅឯទីក្រុង សឹងណាម...

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

Topics

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img