ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះដល់ ៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល ធៀបនឹងការប្រកាសលើកមុន ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀល ក្នុងមួយលីត្រ កើន ៥០ រៀល ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ២៤ មេសា ២០២៦ រហូតដល់ការប្រកាសជាថ្មី។
រាជរដ្ឋាភិបាលបានបន្តដាក់ចេញវិធានការបញ្ចុះតម្លៃប្រេងឥន្ធនៈ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ ក្នុងពេលដែលតម្លៃប្រេងកើនឡើងនៅលើទីផ្សារអន្តរជាតិ។
រដ្ឋាភិបាលបានបញ្ចុះតម្លៃប្រេងចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រ, បញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀតក្នុងមួយលីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារ ក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល, បញ្ចុះពន្ធនាំចូលដល់សូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូត ដល់សូន្យ។
បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និងប្រេងម៉ាស៊ូតពី ៤% មក ០ និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូតពី ១០% មកសូន្យ៕




