6.1 C
London
spot_img

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅចុងឆ្នាំនេះណាស់។

និយាយដោយមិនលាក់លៀម លោកដូណាល់ត្រាំ ប្រាប់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសាឆ្នាំ២០២៦ និងផ្សាយបន្តដោយ RT ថា៖ «ខ្ញុំមិនទាន់ដឹងអ្វីទាំងអស់អំពីការអញ្ជើញជាផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែ ប្រសិនបើពូទីនមកមែន វានឹងក្លាយជារឿងដ៏ល្អបំផុត។ តាមទស្សនៈខ្ញុំ យើងត្រូវតែនិយាយជាមួយមនុស្សគ្រប់គ្នា។ ខ្ញុំមិនមែនជាប្រភេទមនុស្ស ដែលនិយាយថា អូ! កុំទៅនិយាយជាមួយគាត់អី នោះឡើយ»។

យ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្ហើបថា លោកសង្ស័យថា ប្រមុខវិមានក្រឹមឡាំង ប្រហែលជាមិនមកនោះទេ។

ជុំវិញរឿងនេះដែរ ភាគីរុស្ស៊ី ប្រកាសថា ខ្លួនពិតជាបានទទួលការអញ្ជើញរួចហើយមែន ឲ្យទៅចូលរួមកិច្ចប្រជុំកម្រិតខ្ពស់នៅរដ្ឋ Florida ប៉ុន្តែខ្លួនមិនទាន់សម្រេចចិត្តទេថា តើនឹងបញ្ជូននរណាទៅ ឬត្រូវចូលរួមដែរឬក៏អត់។

សូមជម្រាបថា កិច្ចប្រជុំ G20 គ្រោងប្រព្រឹត្តធ្វើឡើងក្នុងទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃទី១៤-១៥ខែធ្នូឆ្នាំ២០២៦ នៅរមណីយដ្ឋានវាយកូនហ្គោលផ្ទាល់ខ្លួនរបស់លោកត្រាំ គឺ Trump National Doral។

ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់យ៉ាងច្បាស់ថា លោកចង់ឲ្យកិច្ចប្រជុំនេះ ក្លាយជាវេទិកាសម្រាប់ដោះស្រាយជម្លោះធំៗលើពិភពលោក។

ចំពោះប្រធានាធិបតីរុស្ស៊ី, លោក ពូទីន មិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់នោះទេ ចាប់តាំងពីឆ្នាំ ២០១៩ មក ដោយដំបូងឡើយគឺដោយសារតែបញ្ហាមហន្តរាយជំងឺរាតត្បាតកូវីដ-១៩ ហើយក្រោយមកទៀត គឺចំពេលមានផលវិបាកដែលបណ្ដាលមកពីសង្គ្រាមនៅអ៊ុយក្រែនក្នុងឆ្នាំ ២០២២៕

ទាន់ហេតុការណ៍

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា...

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

Topics

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...

កម្ពុជា​បណ្ដេញ​ជនបរទេស​៦២៥​នាក់​ទៅ​ស្រុក​កំណើត​វិញ

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img