8.2 C
London
spot_img

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។

បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ គឺជនដៃដល់ឈ្មោះ ប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ឃាត់ខ្លួនបានកាលពីវេលាម៉ោង៣:៣៥​នាទី​ទៀបភ្លឺ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្លោងទ្វារវត្តអង្គជុំ ភូមិអង្គគគី ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីឃាតកម្មមួយដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ាង សុបិន បានទាញពូថៅកាប់លើបងស្រីបង្កើត ឈ្មោះ ប៉ាវ សុខន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងក្មួយប្រុសឈ្នោះ ម៉ោង សីម៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ បណ្ដាលឱ្យស្លាប់ទាំង២នាក់ម្ដាយកូន យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមរួចព្យាយាមគេចខ្លួន។

បើតាមការបំភ្លឺពីសាច់ញាតិជនរងគ្រោះបញ្ជាក់ទៀតថា មូលហេតុ គឺមានការគុំគួនស្អប់ និងធ្លាប់មានទំនាស់ពាក្យសម្ដីបន្តិចបន្តួច ហើយជនដៃដល់ធ្លាប់បោកទូរស័ព្ទដៃបងស្រីចោលទៀតផង។ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង៕

ទាន់ហេតុការណ៍

មនុស្ស ១១នាក់ស្លាប់ និង៣៨ នាក់រងរបួស ក្នុងហេតុការណ៍ភ្លើងឆេះអគារពាណិជ្ជកម្ម ៥ ល្វែងនៅតំបន់ប៉ាតុង ខេត្តភូកេត ប្រទេសថៃ

  ថៃឡង់ដ៍៖ នៅម៉ោងប្រមាណ ៣:២០ នាទីទៀបភ្លឺថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា អគ្គិភ័យដ៏ធំមួយបានឆាបឆេះហាងលក់ និងជួលម៉ូតូមួយកន្លែងនៅក្នុងសង្កាត់ ប៉ាតុង...

មនុស្ស២នាក់ស្លាប់ ១២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះហាងបញ្ចូលហ្គាសនៅហូជីមិញ

  វៀតណាម៖ កាលពីម៉ោងប្រហែល ១០:៣០ នាទីព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា មានករណីផ្ទុះយ៉ាងកក្រើកនៅក្នុងហាងលក់/បញ្ចូលហ្គាសមួយកន្លែងតាមបណ្តោយផ្លូវ ប៊ូយ វ៉ាន់...

ខេត្តស្ទឹងត្រែងសម្ពោធអគារសិក្សាចំនួន ២ខ្នង នៅស្រុកបុរីអូរស្វាយសែនជ័យ

  ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក...

ក្នុងពេល១០ខែតែប៉ុណ្ណោះកម្ពុជារឹបអូសគ្រឿងញៀនជាង៥តោន ឃាត់ខ្លួនជនសង្ស័យជាង២៦,០០០នាក់

ត្រឹមតែក្នុងរយៈពេល១០ខែតែប៉ុណ្ណោះក្នុងឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀនជិត ១ម៉ឺនករណី ឃាត់ខ្លួនជនសង្ស័យជាង ២៦,០០០នាក់ ក្នុងនោះមានជនបរទេស ១,៣៤១នាក់​និងរឹបអូសសារធាតុញៀន​​បានជាង៥តោន។ ជាមួយគ្នានេះ អាជ្ញាធរបានដាក់ចេញទិសដៅបន្តពង្រឹងការបង្ក្រាបមេខ្លោង...

រថយន្តក្រុងបុករះរថយន្ត ៣២ គ្រឿងពេលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យមនុស្ស ៥៧ នាក់រងរបួសនៅកូរ៉េខាងត្បូង

  កូរ៉េខាងត្បូង៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានបុករះរថយន្តជាង ៣០ គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុបអំឡុងម៉ោងធ្វើដំណើរដ៏មមាញឹកនាពេលព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា នៅឯទីក្រុង សឹងណាម...

Topics

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img