បន្ទាយមានជ័យៈ ក្មេងសិស្សសាលា២នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើម៉ូតូបុករថយន្ត នៅវេលាម៉ោង៧:២០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវបំបែកខាងត្បូងស្ពានវត្តអញ្ចាញ ស្ថិតក្នុងភូមិអញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ តឹក ប៊ុនថង អធិការរងនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា ដំបូងមានរថយន្ត១គ្រឿងម៉ាកHYUNAI LIBERO ពណ៌ស ប្រភេទដឹកទំនិញ ផលិតឆ្នាំ២០០២ ពាក់ផ្លាកលេខកំពង់ចាម2A- 8578 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១៥៦D ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចខាងលើ បានបត់ឆ្វេងប្តូរគន្លងគោលដៅឡើងស្ពានវត្តអញ្ចាញ ស្របពេលមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខបន្ទាយមានជ័យ1Z-3291 បានធ្វើដំណើរទិសដៅពីកើតទៅលិច (បញ្រ្ចាស់ទិសគ្នា) ក្នុងល្បឿនលឿនបណ្តាលឲ្យហ្រ្វាំងមិនទាន់ក៏បុកចំថ្ពាលមុខរថយន្តចំហៀងខាងស្តាំពេញទំហឹងគ្រោះថ្នាក់កើតឡើងតែម្តង។





