8.2 C
London
spot_img

គ្រូបង្រៀនម្នាក់គាំងបេះដូងស្លាប់ទាំងវ័យក្មេង

ភ្នំពេញ​ ៖ អ្នកគ្រូ​ក្រមុំ​ម្នាក់​ខណៈ​ដើរ​ចេញពី​បន្ទប់​ជួល​ទៅ​បង្រៀន​សិស្ស​នៅ​ឯ​សាលា​ឯកជន​មួយ ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន នាង​ក៏​បាន​ស្រែកហៅ​អ្នក​ជិតខាង​ថា «​ជួយ​ខ្ញុំ​ផង​ៗ»​បន្ទាប់​មក​ក៏​បាន​គាំងបេះដូង​ដួល​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​មួយ​រំពេច​នៅ​នឹង​មុខ​បន្ទប់​ជួល ដោយ​គ្មាន​នរណា​ម្នាក់​ជួយ​ទាន់​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលាម៉ោង​៦​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​មុខ​បន្ទប់​ជួល​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ជិត​ផ្សារ​ថ្នល់​បត់​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

អ្នកគ្រូ​ក្រមុំ​រូប​នោះ​ឈ្មោះ អូន ស្រី​ដា អាយុ​២៣​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ​និង​ជា​គ្រូបង្រៀន​នៅ​សាលា​អន្តរជាតិ​មួយកន្លែង​ ​ស្ថិត​នៅ​ជិត​ផ្សារ​ថ្នល់​បត់ នាង​ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ ។

បើ​តាម​មិត្តភក្ដិ​របស់​នាង​បាន​និយាយ​ថា នាងរង​គ្រោះ​មានស្រុក​កំណើត​នៅ​ក្នុង​ខេត្តកំពង់ចាម ប៉ុន្តែ​អតីត​ជា​ក្មេង​កំព្រា​ម្នាក់ ហើយ​បាន​ស្នាក់​អាស្រ័យ​នៅ​ក្នុង​អង្គការ​មួយ​តាំងពី​តូច​មក​ម្ល៉េះ ។ អង្គការ​មួយ​នោះ​ជា​អ្នក​ចិញ្ចឹម បណ្ដុះបណ្ដាល​ឲ្យ​រៀនសូត្រ រហូត​បាន​ក្លាយជា​គ្រូបង្រៀន​ម្នាក់ និង​បាន​បង្រៀន​នៅ​សាលា​ឯកជន​ខាងលើ ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត មិន​នឹក​ស្មានថា​ពេល​នះ​ជួប​រឿង​អកុសល​ទាំង​វ័យក្មេង​បែប​នេះ​ឡើយ ។

ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅ​ជិត​នោះ​បាន​និយាយ​ថា អ្នកគ្រូ​បង្រៀន​រង​គ្រោះ​បាន​ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​នោះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ហើយ​នៅ​មុន​ពេល​កើតហេតុ​ក្រោយ​ពី​រៀបចំ​ខ្លួន​រួច នាង
បាន​ស្ពាយ​កាបូប​១​ដើរ​ចេញពី​បន្ទប់​ជួល​ដើម្បី​ទៅ​បង្រៀន​សិស្ស ។ លុះ​ពេល​ដើរ​ចេញ​ក្រៅ​ដល់​មុខ​បន្ទប់​ជួល​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន នាង​ក៏​បាន​ស្រែកហៅ​អ្នក​ជិតខាង​ថា «​ជួយ​ខ្ញុំ​ផង​ៗ»​និង​ស្រវា​តោង​ជញ្ជាំង​បន្ទប់ ហើយ​ក៏​បាន​ដួល​ដេក​ទៅ​លើ​សាប​ភ្លាម​ៗ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​អាជីវករ​ដែល​លក់ដូរ​នៅ​ក្បែរ​នោះ បាន​នាំ​គ្នា​ចូល​ទៅ​សង្គ្រោះ​បឋម​និង​ហៅ​រថយន្ត​ពេទ្យ​ឲ្យ​ដឹក​ជន​រង​គ្រោះ ដើម្បី​សង្គ្រោះ ។ ប៉ុន្តែ​ជា​អកុសល​មិន​អាច​ជួយ​បាន​ឡើយ នាង​បាន​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌដង្កោ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង ។

ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​ដង្កោ សហ​ការណ៍​ជាមួយ​នគរបាល​ខណ្ឌដង្កោ ព្រមទាំង​នគរបាល​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ បាន​ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ​និង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ទាន់ហេតុការណ៍

មនុស្ស ១១នាក់ស្លាប់ និង៣៨ នាក់រងរបួស ក្នុងហេតុការណ៍ភ្លើងឆេះអគារពាណិជ្ជកម្ម ៥ ល្វែងនៅតំបន់ប៉ាតុង ខេត្តភូកេត ប្រទេសថៃ

  ថៃឡង់ដ៍៖ នៅម៉ោងប្រមាណ ៣:២០ នាទីទៀបភ្លឺថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា អគ្គិភ័យដ៏ធំមួយបានឆាបឆេះហាងលក់ និងជួលម៉ូតូមួយកន្លែងនៅក្នុងសង្កាត់ ប៉ាតុង...

មនុស្ស២នាក់ស្លាប់ ១២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះហាងបញ្ចូលហ្គាសនៅហូជីមិញ

  វៀតណាម៖ កាលពីម៉ោងប្រហែល ១០:៣០ នាទីព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា មានករណីផ្ទុះយ៉ាងកក្រើកនៅក្នុងហាងលក់/បញ្ចូលហ្គាសមួយកន្លែងតាមបណ្តោយផ្លូវ ប៊ូយ វ៉ាន់...

ខេត្តស្ទឹងត្រែងសម្ពោធអគារសិក្សាចំនួន ២ខ្នង នៅស្រុកបុរីអូរស្វាយសែនជ័យ

  ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក...

ក្នុងពេល១០ខែតែប៉ុណ្ណោះកម្ពុជារឹបអូសគ្រឿងញៀនជាង៥តោន ឃាត់ខ្លួនជនសង្ស័យជាង២៦,០០០នាក់

ត្រឹមតែក្នុងរយៈពេល១០ខែតែប៉ុណ្ណោះក្នុងឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀនជិត ១ម៉ឺនករណី ឃាត់ខ្លួនជនសង្ស័យជាង ២៦,០០០នាក់ ក្នុងនោះមានជនបរទេស ១,៣៤១នាក់​និងរឹបអូសសារធាតុញៀន​​បានជាង៥តោន។ ជាមួយគ្នានេះ អាជ្ញាធរបានដាក់ចេញទិសដៅបន្តពង្រឹងការបង្ក្រាបមេខ្លោង...

រថយន្តក្រុងបុករះរថយន្ត ៣២ គ្រឿងពេលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យមនុស្ស ៥៧ នាក់រងរបួសនៅកូរ៉េខាងត្បូង

  កូរ៉េខាងត្បូង៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានបុករះរថយន្តជាង ៣០ គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុបអំឡុងម៉ោងធ្វើដំណើរដ៏មមាញឹកនាពេលព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា នៅឯទីក្រុង សឹងណាម...

Topics

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img