7.4 C
London
spot_img

សូមប្រុងប្រយត្ន័,ឆ្លងភ្លើងសូឡាឆេះផ្ទះស្ត្រីមេម៉ាយម្នាក់នៅស្រុកកោះសូទិន

កំពង់ចាម÷ ស្រប​ពេល​ដែល​ម្ចាស់​មិន​នៅផ្ទះ​ អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​ឈើ​មួយ​ខ្នង​បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ឧសភា​ឆ្នាំ​២០២៥​នៅ​ចំណុច​ភូមិ​ទី​៦ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ជាមួយ​នោះ​គេ​បានឃើញ​ប្រជាពលរដ្ឋ​នាំ​គ្នា​បូមទឹក​ជួយ​បាញ់​ពន្លត់និងរថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​កុំ​ឲ្យ​ឆាបឆេះ​ទៅ​ដល់​ផ្ទះ​ពលរដ្ឋ​នៅ​ក្បែរ​នោះ​។

លោក​សុខ ឃាង មេឃុំ​ព្រែក​តាន​ង់​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ដើមហេតុ​ដំបូង​ប្រជាពលរដ្ឋ​បានឃើញ​ផ្សែង ភ្លើង​ហុយ​ចេញពី​ផ្ទះបាយ​របស់​ស្ត្រី​មេម៉ាយ​កូន​បី។ គ្រាន់តែ​ឃើញ​បែប​នេះ​អ្នក​ជិតខាង​បាន​សាមគ្គី​គ្នា​ខ្លះ​មាន​ម៉ូ​ទ័​រ​បូមទឹក​បាញ់​ទៅ​លើ​ភ្លើង ដែល​កំពុងឆេះ​ហើយ​ខ្លះ​ទៀត​ប្រុង​នាំ​គ្នា​ឡើង​តាម​ទ្វារ​ជណ្ដើរ​មុខ​ចូល​ទៅ​ជញ្ជូន​របស់ទ្រព្យ​តែ​ភ្លើង​ឆេះ​យ៉ាង​ពេញបន្ទុក​ទៅ​ហើយដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ជញ្ជូន​របស់របរ​នោះឡើយ​។

លោក​មេឃុំ​មាន​ប្រសាសន៍​បន្ត​ថា ករណី​អគ្គិភ័យ ១​កើតឡើង​ឆ្លង​ចរន្ត​បណ្ដាញ​ភ្លើង​សូ​ឡា បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​ចំនួន ០១​ខ្នង របស់​ឈ្មោះ ឡេ​ង គ​ន្ធី ភេទ​ស្រី អាយុ ៥៧​ឆ្នាំ ស្ថិត​នៅ​ចំណុច​ភូមិ​ទី​៦ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក វរសេនីយ៍ឯក អ៉ឹ​ម ឃឿ​ន អធិការ​នគរបាល​ស្រុក​កោះសូទិន បាន​ដឹកនាំ​កម្លាំង​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​តាន​ង់ កម្លាំង​ប្រជា​កា​ពារ និង​ប្រជាពលរដ្ឋ ចុះ​ជួយ​ពន្លត់​ដោយ​ផ្ទាល់ ដោយប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០១​គ្រឿង របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន ។ អគ្គិភ័យ​ត្រូវ​បាន រលត់​ទាំងស្រុង​នៅ​ម៉ោង​២​និង​៤០​នាទី​រសៀល ដោយ​ប្រើ ប្រាស់​ទឹក​អស់ ០១​ស៊ឺ​ទែន ដោយ​ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សត្វ​ឡើយ ។ អគ្គិភ័យ​នេះ បណ្ដាល​ឲ្យឆេះ​ផ្ទះ​ទាំងស្រុង​០១​ខ្នង ទំហំ ៧ x ១១​ម៉ែត្រ ប្រក​ក្បឿង​និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ធំ ។

មូលហេតុ ឆ្លង​ចរន្តសូ​ឡា​ពេល​ម្ចាស់​មិន​នៅផ្ទះ ។ លោក​មេឃុំ​អះអាង​ថា​ពេល​កើតហេតុ​ស្ត្រី​មេម៉ាយ​ម្ចាស់ផ្ទះ​ពី​ការ​ជើង​មិន​បាន​នៅផ្ទះ​ទេ គឺ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​លេង​កូន​នៅ​បែក​អន្លូង ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម​ហើយ​ផ្ទះ​ត្រូវ​បិទទ្វារ​ចាក់សោ​។

​ក្រោយ​ពី​ហេតុការណ៍​កើតឡើង​គេ​ឃើញ​កូនពៅ​របស់​ស្ត្រី​មេម៉ាយ បាន​មក​ដល់​ផ្ទះ​កើតហេតុ ជាមួយ​នោះ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​ស្រុក​ត្រៀមលក្ខណៈ​សម្បត្តិ​ដើម្បី​យក​អំណោយ​កាកបាទក្រហម​ចែក​ជូន​ដល់​ស្ត្រី​មេម៉ាយ​រង​គ្រោះជា​ម្ចាស់ផ្ទះ​ផង​ដែរ​ ៕

ទាន់ហេតុការណ៍

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...

កម្ពុជា​បណ្ដេញ​ជនបរទេស​៦២៥​នាក់​ទៅ​ស្រុក​កំណើត​វិញ

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត...

Topics

នគរបាលស្រុកគងពិសីចាប់ខ្លួនអ្នកលក់គ្រឿងញៀនម្នាក់រកឃើញគ្រឿងញៀន៧កញ្ចប់

កម្លាំងនគរបាលស្រុកគងពិសី ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនក្នុងពេលកំពុងចុះល្បាតតាមមូលដ្ឋាន ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១:២០នាទីថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៦ ដោយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានចុះល្បាតដល់ចំណុចផ្លូវលំភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី...

ជិះម៉ូតូដើរទាក់ឆ្កែ តែត្រូវជាប់អន្ទាក់ពលរដ្ឋវិញ

ភ្នំពេញៈ ប្រជាពលរដ្ឋឃាត់បានជនសង្ស័យចំនួន២នាក់ដែលបានធ្វេីសកម្មភាពទាក់ឆ្កែរបស់អ្នកភូមិយ៉ាងសកម្ម ប្រគល់អោយកម្លាំងនគរបាលបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រដេញចាប់ហើយជនសង្ស័យជ្រុលទៅបុកខឿន ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង៩៣...

សត្វដំរីញី១ក្បាល និងកូនទើបកើត ១ក្បាល ប្រទះឃើញស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ថៃឈ្លានពាន នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ «ព្រះរការ-ឆែប» ខេត្តព្រះវិហារ

ព្រះវិហារ៖ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img