11.5 C
London
spot_img

ចាប់ជនជាតិវៀតណាម៨នាក់ពាក់ព័ន្ធករណីគ្រឿងញៀនជិត៦០គីឡូក្រាម

ស្វាយរៀង ៖ ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តស្វាយរៀង​បាន​ចាប់​ប​ញ្ជូ​ន​ជនសង្ស័យជនជាតិវៀតណាម​០៨​នាក់ ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង ករណី​ជួញដូរ​រក្សា​ទុក​កែ​ច្នៃ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជាង​៥៦​គីឡូក្រាម នៅ​ក្រុង​ស្វាយ​រៀង និង​ក្រុង​បា​វិត ។

បើ​តាម​​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយ​ដឹង កាលពី​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ឆ្នាំ​២០២៥​នេះ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វីរ​: ស្នងការ​នគរបាល​ខេត្ត​និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២០-២២ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​រក្សា​ទុក​កែ​ច្នៃ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​បាន​ធ្វើការ​ឃាត់​ខ្លូ​ន​ជនសង្ស័យ​ចំនួន​០៨​នាក់ ភេទ​ប្រុស ជនជាតិ​វៀតណាម ។

ប្រភព​បន្ត​ថា ១​គោលដៅ​ក្រុង​បា​វិត ចាប់​យក​និង​ដកហូត​សម្ភារ​វត្ថ​តាង​រួម​មាន​៖ សារធាតុ​ញៀន​សរុប​ទម្ងន់​៦,២០១.៨៤​ក្រាម (​ជាង​០៦​គីឡូក្រាម​) ក្នុង​នោះ ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ទម្ងន់​៤,២១២.៤៥​ក្រាម ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​១០៦.០៦​ក្រាមថ្នាំ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ទម្ងន់​១,៤៣៦.០៩​ក្រាម ថ្នាំ​គ្រាប់​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់ ៤៤៤.៦៤​ក្រាម ។

ប្រភព​បាន​បន្ត​ទៀត​ថា ទីតាំង​ទី​២​គោលដៅ​ផ្ទះ​ជួល​ភូមិ ចេក សង្កាត់ ចេក ក្រុង​ស្វាយ​រៀង សមត្ថ​កិ​ច្វ​យើង​ដកហូត​បាន​សម្ភារ​វត្ថ​តាង​រួម​មាន (​សរុប​សារ​ធារ​ធាតុ​ញៀន​ទម្ងន់​៥០,៧១៨.៩៨​ក្រាម​(៥០​គីឡូ​៧១៨.៩៨​ក្រាម​) ក្នុង​នោះ រួម​មាន​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ទម្ងន់​៤៦​គីឡូ​២៩៤.១៦​ក្រាម ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​៥៦០.៤៣​ក្រាម​ថ្នាំ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ទម្ងន់ ៣៨៦៥.៣៩​ក្រាម​ថ្នាំ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​ទម្ងន់​១៣៣៧​សារធាតុ​មិន​ច្បាស់​ទម្ងន់​៦៨៦២,៥២​ក្រាម​ឧប​ករណ៍​សម្ភារ​កែ​ឆ្នៃ​រួម​មាន​: Extrajoss​ចំនួន​៦០​ប្រអប់​ទម្ងន់ ២១៦៨.៨៤​ក្រាម​ម៉ាស៊ីន​អ៊ុត​មាត់​ថង់​០៣​គ្រឿង​ម៉ាស៊ីនកំ​ដៅ​០២​គ្រឿង​ចង្ក្រាន​អគ្គី​ស​នី​០១​គ្រឿង​ឆ្នាំង​សំរាប់​លាយ​កូរ ០២​គ្រឿង​ម៉ាស៊ីន​Áp.01​ចំនួន​០២ គ្រឿង ម៉ាស៊ីន​ក្រឡុក ០៥​គ្រឿង​សារធាតុ​ផ្សំ​និង​សារធាតុ​គីមី​ផ្សំ​ជា​ច្រើន​មុខ រថ​យន្ត​០៤​គ្រឿង ម៉ូតូ​០៤​គ្រឿង​ទូរ​សព្ទ័​ចំនួន​១០​គ្រឿង​ព្រមទាំង​ឧបករណ៍ សម្ភារ​មួយ​ចំនួន​ទៀត​។
បច្ចុប្បន្ន ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​រួចរាល់​ហើយ ៕

ទាន់ហេតុការណ៍

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...

កម្ពុជា​បណ្ដេញ​ជនបរទេស​៦២៥​នាក់​ទៅ​ស្រុក​កំណើត​វិញ

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត...

Topics

នគរបាលស្រុកគងពិសីចាប់ខ្លួនអ្នកលក់គ្រឿងញៀនម្នាក់រកឃើញគ្រឿងញៀន៧កញ្ចប់

កម្លាំងនគរបាលស្រុកគងពិសី ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនក្នុងពេលកំពុងចុះល្បាតតាមមូលដ្ឋាន ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១:២០នាទីថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៦ ដោយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានចុះល្បាតដល់ចំណុចផ្លូវលំភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី...

ជិះម៉ូតូដើរទាក់ឆ្កែ តែត្រូវជាប់អន្ទាក់ពលរដ្ឋវិញ

ភ្នំពេញៈ ប្រជាពលរដ្ឋឃាត់បានជនសង្ស័យចំនួន២នាក់ដែលបានធ្វេីសកម្មភាពទាក់ឆ្កែរបស់អ្នកភូមិយ៉ាងសកម្ម ប្រគល់អោយកម្លាំងនគរបាលបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រដេញចាប់ហើយជនសង្ស័យជ្រុលទៅបុកខឿន ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង៩៣...

សត្វដំរីញី១ក្បាល និងកូនទើបកើត ១ក្បាល ប្រទះឃើញស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ថៃឈ្លានពាន នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ «ព្រះរការ-ឆែប» ខេត្តព្រះវិហារ

ព្រះវិហារ៖ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img