សិស្សសាលាមួយក្រុមមានទាំងប្រុសមានទាំងស្រីបាននាំគ្នាគេចសាលាមិនចូលរៀនហើយបានប្រមូលផ្តុំគ្នាទៅអង្គុយលេងក្នុងកញ្ចុះក្នុងបុរីឡេងណាវ៉ាត្រា ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលហៅយកទៅសួរនាំ និងបានធ្វើកិច្ចសន្យាអប់រំណែនាំ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល នៃអធិការដ្ឋាននគរបាលបាលកំបូល បានចុះត្រួតពិនិត្យជាក់ស្តែងនៅចំណុចបុរីឡេងនៅវ៉ាត់ត្រា ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល ឃើញមានសិស្សសាលាចំនួន០៥នាក់កំពុងអង្គុយជជែកគ្នាមិនចូលរៀន ទើបសមត្ថកិច្ចសួរនាំ និងនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល។
បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល ដើម្បីឱ្យអាណាព្យាបាលយកទៅអប់រំបន្តនៅផ្ទះ៕








