ព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗរួមជាមួយសត្វសុនខ២ក្បាល បន្ទាប់ពីត្រូវរន្ទះបាញ់ខណៈពេលឈរលេងនៅខាងក្រៅផ្ទះ ស្ថិតនៅភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅពេលកើតហេតុមានភ្លៀងលាយឡំនឹងផ្គររន្ទះ ហើយជនរងគ្រោះបានចេញមកឈរនៅក្រៅផ្ទះ ស្រាប់តែពេលនោះក៏មានរន្ទះបាញ់ត្រូវចំជនរងគ្រោះ និងសត្វសុនខ២ក្បាល ដែលដេកក្បែរនោះតែម្ដង។
ជនរងគ្រោះឈ្មោះ អ៊ួច ទួច ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិសាឡង់៣ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកស្នាក់នៅបណ្ដោះអាសន្នជាកម្មករជៀជ័រកៅស៊ូ នៅភូមិ-ឃុំកើតហេតុការណ៍ខាងលើ ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងអាជ្ញាធរភូមិ-ឃុំ យកទៅបូជា និងធ្វើបុណ្យតាមប្រពៃណី ក្នុងដីសហគមន៍ក្បែរនោះ ៕







