8.2 C
London
spot_img

លោកស្នងការរងម្នាក់បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តគេចតស្ងៀមបណ្តាលអោយស្លាប់ខ្លួនឯង

ឧត្តរមានជ័យ ៖ រថយន្ត ALPHARD បើកបរដោយលោកស្នងការរងខេត្តឧត្តរមានជ័យមួយមួយរូបបើកជ្រុលទៅបុករថយន្ត TACOMA កំពុងចតស្ងៀមជាប់ចិញ្ចើមផ្លូវពីក្រោយ ខ្ទាតចូលផ្ទះពលរដ្ឋ បណ្តាលឱ្យស្លាប់អ្នកបើកបរជាលោកស្នងការរង ខេត្តឧត្តរមានជ័យ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០២៥ នៅក្នុងភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងរថយន្ត ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D-6675 បើកបរដោយលោកវរសេនីយ៍ឯក ឯម សុវណ្ណរ៉ា (ហៅ សុខឆេះ) ជាស្នងការរង នគរបាលខេត្តឧត្តរមានជ័យ លោកបានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យចំណែកភាគីរថយន្ត ម៉ាក TACOMA ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C-3354 ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ រថយន្តALPHARD បើកបរដោយលោកស្នងការរង ល្បឿនលឿន ហើយមិនពាក់ខ្សែក្រវ៉ាត់ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្ត TACOMA ផ្លោងខ្ទាតចូលផ្ទះប្រជាពលរដ្ឋ រត់ចែកជើងគ្នាព្រាត លោកស្នងការរង ហោះបុកកញ្ចក់រថយន្តរងរបួសធ្ងន់ ហើយបានស្លាប់ បន្ទាប់ពីដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។

ជុំវិញករណីខាងលើ សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែម ដើម្បីធានាឲ្យមានសុវត្ថិភាពបន្ថែមលើផ្លូវជាតិ និងស្រាវជ្រាវបន្ត៕

ទាន់ហេតុការណ៍

មនុស្ស ១១នាក់ស្លាប់ និង៣៨ នាក់រងរបួស ក្នុងហេតុការណ៍ភ្លើងឆេះអគារពាណិជ្ជកម្ម ៥ ល្វែងនៅតំបន់ប៉ាតុង ខេត្តភូកេត ប្រទេសថៃ

  ថៃឡង់ដ៍៖ នៅម៉ោងប្រមាណ ៣:២០ នាទីទៀបភ្លឺថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា អគ្គិភ័យដ៏ធំមួយបានឆាបឆេះហាងលក់ និងជួលម៉ូតូមួយកន្លែងនៅក្នុងសង្កាត់ ប៉ាតុង...

មនុស្ស២នាក់ស្លាប់ ១២នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះហាងបញ្ចូលហ្គាសនៅហូជីមិញ

  វៀតណាម៖ កាលពីម៉ោងប្រហែល ១០:៣០ នាទីព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា មានករណីផ្ទុះយ៉ាងកក្រើកនៅក្នុងហាងលក់/បញ្ចូលហ្គាសមួយកន្លែងតាមបណ្តោយផ្លូវ ប៊ូយ វ៉ាន់...

ខេត្តស្ទឹងត្រែងសម្ពោធអគារសិក្សាចំនួន ២ខ្នង នៅស្រុកបុរីអូរស្វាយសែនជ័យ

  ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក...

ក្នុងពេល១០ខែតែប៉ុណ្ណោះកម្ពុជារឹបអូសគ្រឿងញៀនជាង៥តោន ឃាត់ខ្លួនជនសង្ស័យជាង២៦,០០០នាក់

ត្រឹមតែក្នុងរយៈពេល១០ខែតែប៉ុណ្ណោះក្នុងឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀនជិត ១ម៉ឺនករណី ឃាត់ខ្លួនជនសង្ស័យជាង ២៦,០០០នាក់ ក្នុងនោះមានជនបរទេស ១,៣៤១នាក់​និងរឹបអូសសារធាតុញៀន​​បានជាង៥តោន។ ជាមួយគ្នានេះ អាជ្ញាធរបានដាក់ចេញទិសដៅបន្តពង្រឹងការបង្ក្រាបមេខ្លោង...

រថយន្តក្រុងបុករះរថយន្ត ៣២ គ្រឿងពេលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យមនុស្ស ៥៧ នាក់រងរបួសនៅកូរ៉េខាងត្បូង

  កូរ៉េខាងត្បូង៖ រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានបុករះរថយន្តជាង ៣០ គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុបអំឡុងម៉ោងធ្វើដំណើរដ៏មមាញឹកនាពេលព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា នៅឯទីក្រុង សឹងណាម...

Topics

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img