22.3 C
London
spot_img

ឃាតករជាប្តីច្របាច់.កសម្លាប់ប្រពន្ធជានារីធ្វើការនៅហាងខារ៉ាអូខេព្រោះជម្លោះភ្លើងប្រច័ណ្ឌ

កណ្តាល ៖ ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ ប្តី​សម្លាប់​ប្រពន្ធ​រួច​ចាក់សោរ​បន្ទប់ចោល គ្មាន​អ្នក​ណា​ដឹង​ លុះ​ចុង​ក្រោយ​ប្តី​ដែល​ឃាតកមិនរត់គេចទៅណា​ ក៏​​បាន​ដើរ​ចូល​ទៅ​ប៉ុស្តិ៍​សមត្ថកិច្ច​សារភាព​គ្រប់​បែប​យ៉ាង​ថា​ខ្លួន​បាន​សម្លាប់​ប្រពន្ធ​​នោង​​ក្នុង​បន្ទប់ទឹក​ផ្ទះ​ជួល លុះ​សមត្ថកិច្ច​មក​ដល់​កន្លែងកើតហេតុ និង​ចាក់សោរ​ចូល​មើល ក៏ប្រទះ​ឃើញ​សាកសព​ប្រពន្ធ​ពិតមែន ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​កើតហេតុ​តែ​ម្តង ។

ជុំវិញករណីខាងលើនេះដែរ អ្វីដែលគួរ​ឱ្យអាណិតអាសូរ​ទៀតនោះ គឺ​​កូន​តូច​ៗចំនួន​២​នាក់ កូនស្រី​អាយុ​១០​ឆ្នាំ​ជាង និង​កូនប្រុស​អាយុ​ជិត​១០​ឆ្នាំ ​ត្រូវ​​នៅ​កំព្រា ដោយសារ​​ម្តាយ​ក៏​ត្រូវ​ស្លាប់ ចំណែក​ឪពុក​ក៏​ជាប់គុក​ទៀត ។

ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ០៥ និង ៥០​នាទី​ព្រឹក​ថ្ងៃ​ទី ២៧ ខែសីហា​ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៣ ជាន់​ផ្ទាល់​ដី ស្ថិត​នៅ​ភូមិ​តា​ខ្មៅ​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មានឈ្មោះ រិ​ទ្ធ ស្រី​រ័​ត្ន ហៅ​«​កា​វ៉ា​ន់​» ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ បុគ្គលិក​ហាង​ខារ៉ាអូខេ ស្នាក់​នៅ​ភូមិ​តា​ខ្មៅ​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​ជន​ដៃដល់​ជា​ប្តី​មានឈ្មោះ កៃ សីហា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​តា​ខ្មៅ​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី ម្តាយមីង​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉ុ​ក សុខ​ឃៀង អាយុ​៣៣​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៦ ភូមិ​តា​ខ្មៅ​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ត​ក​ណ្ត​ល បាន​រៀបរាប់​មក​កាន់​ក្រុមការងារកោះសន្តិភាព​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១​រសៀល ជនសង្ស័យ និង​ជន​រង​គ្រោះជា​ប្តី​ប្រពន្ធ​និង​គ្នា និង​មានកូន​ប្រុស​ស្រី​ចំនួន​២​នាក់​ក្នុង​បន្ទប់​គ្រួសារ ពួក​គេ​តែងតែ​មានការ​ឈ្លោះ​គ្នា​ជា​ជា​ប្រចាំ​យូរ​មក​ហើយ ដោយ​ខាង​ប្រពន្ធ​ជា​អ្នក​រករឿង​និង​វាយ​ប្តី តែ​ប្តី​នៅ​ស្ងៀម​មិន​តបត​ទៅ​ប្រពន្ធ​វិញ​ទេ បន្ទាប់​ពី​ឈ្លោះ​គ្នា​រួច​ប្រពន្ធ​ក៏ ទៅ​ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​បាត់​ទៅ ។ ស្រាប់តែ​មក​ដល់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៤ និង​២៥ ទាប​ភ្លឺ ២​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង​លឺ​សូរ​ក្តុងក្តាំង​ៗ គាត់​ជា​ម្តាយមីង​ក៏​ចេញ​ទៅ​មើល​ក៏​ទៅ​បើកទ្វារ ហើយ​ឃើញ​ពួក​គាត់​ឈ្លោះ​អូស​គ្នា នៅ​ក្នុង​បន្ទប់ទឹក គាត់​ក៏​ស្រែកសួរ​ថា ពួក​ហែង​នៅ​ឈ្លោះ​គ្នា​ដល់​ណា​ទៀត​ស្មារ​នឹង​ហើយ ពួក​ហែង​មិន​ខ្លាច​រំខាន​ដល់​អ្នក​ជិតខាង​ទេ​អី បន្ទាប់​មក​គាត់​ក៏​លឺ​សំលេង​ទូរស័ព្ទ​រោ​ទិ៍​តែ​មិនដឹង​ថា​ទូរស័ព្ទ​របស់​ប្រពន្ធ ឬ​ប្តី​នោះ​ទេ ហើយ​ខាង​ប្តី​ក៏​បាន​ស្រែក​អោយ​គាត់​ជា​មីង​ចេញពី​បន្ទប់​ទៅ ហើយ​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ក៏​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​បាត់ ។

លុះ​មក​ដល់​វេលា​ម៉ោង ០៥ និង ៥០​នាទី​ព្រឹក​ថ្ងៃ​២៧ ខែសីហា ឆ្នាំ​២០២៥ ជន​រង​គ្រោះ​បាន​ចេញពី​ធ្វើការ​នៅ​ហាង​កា​រ៉ា​អូ​ខេ ក៏​បានឃើញ​ប្តី​ដែល​ជា​ជនសង្ស័យ​កំពុង​ដេក ក្នុង​បន្ទប់​គាត់​បាន​ដើរមក​ជេរ​មើលងាយ​ប្តី ធ្វើ​អោយ​ប្តី​បាន​ជេរ​តបត​ទៅ​វិញ ទើប​ធ្វើ​ឲ្យ​ជន​រង​គ្រោះជា​ប្រពន្ធ​ខឹង​ថែម​ទាំង​ស្រវឹងស្រា​ផង បាន​យក​ខ្សែភ្លើង​មក​វាយ​ប្តី​ជា​ជនសង្ស័យ​ចំ​ដៃ​និង​ខ្នង ឃើញ​ដូច​នោះ​ជនសង្ស័យ​ជា​ប្តី​ក៏​បាន​វាយតប​តទៅ​វិញ ធ្វើ​អោយ​មានការ​វាយ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​បាន​ច្រាន​ជន​រង​គ្រោះ​ទៅ​ក្នុង​បន្ទប់ទឹក​បណ្តាល​ឲ្យ​គាត់​ដួល ឃើញ​ដូច​នោះ​ជនសង្ស័យ​ក៏​បាន​យកដៃ​ច្របាច់ក​ជន​រង​គ្រោះ​ប្រហែល​០១​នាទី ដោយ​មិនឃើញ​កំរើក ជនសង្ស័យ​ក៏​ភ័យ​រួច​ដើរ​ចេញពី​កន្លែង​ហ្នឹង​ដោយ​មិន​បាន​ស្ទាប​ដង្ហើម​ជន​រង​គ្រោះ​ទេ រួច​អូស​ម៉ូតូ​ចេញពី​ក្នុង​បន្ទប់ រួច​យក​កូនសោ​ចាក់​ទ្វារ​ពី​ខាងក្រៅ​បន្ទាប់​មក​ជិះ​ម៉ូតូ​ចេញ​ទៅ​ទៅ​បាត់ ។

ដោយ​មិនដឹងរ​ត់ទៅ​ណា ក៏​ជនសង្ស័យរ​ត់ទៅ​ប៉ុស្តិ៍​រដ្ឋបាល​តា​ខ្មៅ ដើម្បី​ចូលខ្លួន​ទៅ​សារភាព​នៅ​ទ​ង្វើ​របស់​ខ្លួន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ចុះ​មក​ធ្វើការ​ពិនិត្យ​សាកសព ឃើញ​ក្នុង​បន្ទប់​រប៉ាត់រប៉ាយ​សំ​លៀត​បំពាក់ និង​ឃើញ​សាកសព​ស្ត្រី​ម្នាក់​នៅ​ក្នុង​បន្ទប់ទឹក មាន​ស្ថានភាព​សើម រឹង​ទាំងស្រុង សព​ដេក​ផ្ងារ ដៃ​ខាងស្តាំ​លា​បាតដៃ​បត់​ដាក់​លើ​ពោះ ដៃ​ខាងឆ្វេង​បត់​កែង​បែរ​លើក​ឡើង​លើ ជើង​ទាំង​សងខាង​បត់​អ​ង្គុ​ញ​។ សភាព​សព​ពាក់អាវ​ក្រណាត់​បិត​ឡេវ​ព​ណ៍​ខ្មៅ​រូប​ផ្កា​ព​ណ៍​អាប​ដៃ​វែង ស្លៀកសំពត់​វែង​ព​ណ៍​ខ្មៅ មាន​ពាក់​ខ្សែ​អំបោះ​ព​ណ៍​លឿង​នៅ​កដៃ​ខាងស្តាំ និង​កដៃ​ខាងឆ្វេង​មាន​អំបោះ​ព​ណ៍​ក្រហម ពាក់​អាវយឺត​ខាងក្នុង​ព​ណ៍​ប្រផេះ ស្លៀកសំពត់​ខ្លី​ខាងក្នុង និង​ស្លៀកខោ​លី​អូ​ព​ណ៍​សូកូឡា​។ ចំណែក​ផ្នែក​ក្បាល មាន​ចេញ​ទឹក​ពពុះ​តាម​មាត់ បបូរមាត់​ឡើង​ពណ៌​ផ្កាឈូក ភ្នែក​រីក​ប្រ​ស្រី ស្នាម​កោស​រលាត់​នៅ​លើ​បំពង់ក​។

ដូច្នេះ​តាម​ការ​សន្និដ្ឋាន យោង​តាម​លោកគ្រូ​ពេទ្យ​នឹង​ផ្នែក​ជំនាញ សព​ជន​រង​គ្រោះ​ស្លាប់​ដោយ​ស្ទះផ្លូវ​ដង្ហើម ដោយសារ​ច្របាច់ក ក្នុង​អំពើ​ឃាតកម្ម ខណៈ​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​ច្បាប់​បន្ត​ទៀត ៕

​ជុំវិញករណីខាងលើនេះដែរ អ្វីដែលគួរ​ឱ្យអាណិតអាសូរ​ទៀតនោះ គឺ​​កូន​តូច​ៗចំនួន​២​នាក់ កូនស្រី​អាយុ​១០​ឆ្នាំ​ជាង និង​កូនប្រុស​អាយុ​ជិត​១០​ឆ្នាំ ​ត្រូវ​​នៅ​កំព្រា ដោយសារ​​ម្តាយ​ក៏​ត្រូវ​ស្លាប់ ចំណែក​ឪពុក​ក៏​ជាប់គុក​ទៀត ។

ទាន់ហេតុការណ៍

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...

កម្ពុជា​បណ្ដេញ​ជនបរទេស​៦២៥​នាក់​ទៅ​ស្រុក​កំណើត​វិញ

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត...

Topics

នគរបាលស្រុកគងពិសីចាប់ខ្លួនអ្នកលក់គ្រឿងញៀនម្នាក់រកឃើញគ្រឿងញៀន៧កញ្ចប់

កម្លាំងនគរបាលស្រុកគងពិសី ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនក្នុងពេលកំពុងចុះល្បាតតាមមូលដ្ឋាន ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១:២០នាទីថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៦ ដោយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានចុះល្បាតដល់ចំណុចផ្លូវលំភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី...

ជិះម៉ូតូដើរទាក់ឆ្កែ តែត្រូវជាប់អន្ទាក់ពលរដ្ឋវិញ

ភ្នំពេញៈ ប្រជាពលរដ្ឋឃាត់បានជនសង្ស័យចំនួន២នាក់ដែលបានធ្វេីសកម្មភាពទាក់ឆ្កែរបស់អ្នកភូមិយ៉ាងសកម្ម ប្រគល់អោយកម្លាំងនគរបាលបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រដេញចាប់ហើយជនសង្ស័យជ្រុលទៅបុកខឿន ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង៩៣...

សត្វដំរីញី១ក្បាល និងកូនទើបកើត ១ក្បាល ប្រទះឃើញស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ថៃឈ្លានពាន នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ «ព្រះរការ-ឆែប» ខេត្តព្រះវិហារ

ព្រះវិហារ៖ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img