ភ្នំពេញ ៖ ស្រ្តីម្នាក់បានធ្លាក់ពីលើខុនដូ KS RESIDENCE ជាន់ទី១៩ចុះមកក្រោម ចំកញ្ចក់រថយន្តដែលចតលើផ្លូវបណ្តាលអោយស្លាប់ កាលពីវេលាម៉ោងង១១:២០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចខុនដូ មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុស្រ្តីខាងលើនេះ ធ្លាប់ប៉ុនប៉ងលោតចំនួន២ទៅ៣ដងហើយ ប៉ុន្តែមិនបានសម្រេចលុះមកដល់ពេលកើតហេតុក៏ស្រាប់តែឃើញស្រ្តីខាងលើនេះបានធ្លាក់ពីជាន់ទី១៩ចុះមកក្រោមត្រូវកញ្ចក់រថយន្តដែលគេចតទុកចោលរងការខូចខាតបណ្តាលឲ្យបែកក្បាលស្លាប់លើថ្លុកឈាមផ្អើលពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុផងដែរ ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានចុះមកទីតាំងកើតហេតុខាងលើ នឹង ប្រគល់ជូនជំនាញផ្នែកចក្ខុកោសល្យវិច័យ ដើម្បីត្រួតពិនិត្យ នឹង ស្វែងរកមូលហេតុអោយច្បាស់លាស់ថា ជាករណីលោតឬជាអ្វីផ្សេង ។






