11.5 C
London
spot_img

​បើកម៉ូតូ​លឿន​ដូច​ហោះ​ទម្លុះ​ចូល​រោង​បុណ្យសព រួចខ្ទាតចូលក្រោមឡានចត​ចោល​​ក្នុងរោងបុណ្យ

ខេត្តកណ្តាល ៖ បុរស​ម្នាក់ ជិះ​ម៉ូតូ​ក្នុង​​លឿនពេកក៏ជ្រុល ទៅ​បុក​ជាមួយ​ជណ្ដើរ​ដែក​ដែល​មាន​ចង​អំ​ពូ​ល​ភ្លើង ជា​សញ្ញា​សម្រាប់បំភ្លឺ​មុខ​រោង​បុណ្យសព បន្ដ​ទៅ​ប៉ះ​នឹង​បង្គោល​រោង​បុណ្យសពខ្ទាត​អ្នក​បើក​ម៉ូតូនោះ​ចូល​ក្រោម​រថយន្ដ​ព្រូស​ដែល​ចត​ទុក​ចោល​ក្នុង​រោង​បុណ្យបណ្តាលអោយរង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១:២៩​នាទី​យប់ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៥ លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ស្ថិត​ក្នុងភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។
នគរបាល​ចរាចរណ៍​ស្រុក​ពញាឮ​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA DREAM C125 ស៊េរី​ឆ្នាំ​2025 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LJ-7063 បើកបរ​ដោយ​ឈ្មោះ សំបូ មុនី​បញ្ញា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ស្លែង​ដីដុះ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្ដកណ្ដាល ក្នុង​ទិស​ដៅ​ពី​ត្បូង ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ជណ្ដើរ​ដែក​ដែល​មាន​ចង​អំ​ពូ​ល​ភ្លើង ជា​សញ្ញា សម្រាប់ បំភ្លឺ​មុខ​រោង​បុណ្យសព ហើយ​បន្ដ​ទៅ​ប៉ះ​នឹង​បង្គោល​រោង​បុណ្យសព បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ខ្ទាត​ចូល​ក្រោយ​រថយន្ដ​ម៉ាក​TOYOTA PRIUS ពណ៌ ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BQ-8441 ដែល​ចត​ទុក​ចោល​ក្នុង​រោង​បុណ្យ រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។
ចំណែក​វត្ថុ​តាង​ម៉ូតូ​ខាងលើ ត្រូវ​បាន​កម្លាំង​ប៉ុស្ដិ៍​នគរបាល​យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​តា​ទែន ដើម្បី​បន្ដ​នីតិវិធី ខណៈ​សមត្ថកិច្ច​បញ្ជាក់​ថា ករណី​នេះ បណ្តាល​មក​ពី ៖ អ្នកបើកបរ​ម៉ូតូ បើកបរ​ធ្វេស​ប្រហែល ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​ពិនិត្យ​ស្ថានភាព​ផ្លូវ​ខាង​មុខ​ឱ្យ បាន​ច្បាស់លាស់​ពេល​កំពុង​បើកបរ ដោយនៅ​ខាង​មុខ​រោង​បុណ្យ​មាន​ដាក់​ភ្លើង​បំភ្លឺ​ជា​សញ្ញា និង មាន​ដាក់​សាជី ផង​ដែរ ៕

ទាន់ហេតុការណ៍

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...

កម្ពុជា​បណ្ដេញ​ជនបរទេស​៦២៥​នាក់​ទៅ​ស្រុក​កំណើត​វិញ

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត...

Topics

នគរបាលស្រុកគងពិសីចាប់ខ្លួនអ្នកលក់គ្រឿងញៀនម្នាក់រកឃើញគ្រឿងញៀន៧កញ្ចប់

កម្លាំងនគរបាលស្រុកគងពិសី ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនក្នុងពេលកំពុងចុះល្បាតតាមមូលដ្ឋាន ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១:២០នាទីថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៦ ដោយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានចុះល្បាតដល់ចំណុចផ្លូវលំភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី...

ជិះម៉ូតូដើរទាក់ឆ្កែ តែត្រូវជាប់អន្ទាក់ពលរដ្ឋវិញ

ភ្នំពេញៈ ប្រជាពលរដ្ឋឃាត់បានជនសង្ស័យចំនួន២នាក់ដែលបានធ្វេីសកម្មភាពទាក់ឆ្កែរបស់អ្នកភូមិយ៉ាងសកម្ម ប្រគល់អោយកម្លាំងនគរបាលបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រដេញចាប់ហើយជនសង្ស័យជ្រុលទៅបុកខឿន ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង៩៣...

សត្វដំរីញី១ក្បាល និងកូនទើបកើត ១ក្បាល ប្រទះឃើញស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ថៃឈ្លានពាន នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ «ព្រះរការ-ឆែប» ខេត្តព្រះវិហារ

ព្រះវិហារ៖ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img