បុរសម្នាក់ងងុយដេកងោកមួយភាំងរួចជ្រុលចង្កូតបើករថយន្តធ្លាក់ចូលទៅក្នុងបឹងកន្សែង ដែលស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី វេលាម៉ោង ១៥៖២៥នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ។
នគរបាលនៅទីនោះបានអោយដឹងថារថយន្តខាងគឺរថយន្បាតឡែនពណ៌ស ម្ចាស់ឡានមានឈ្មោះ សេង ណាយ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ តួនាទី មន្ត្រីពន្ធធានាគារ ខេត្តរតនគិរី រួមដំណើរជាមួយកូនអាយុ១០ឆ្នាំ បានធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏រេចង្កូតធ្លាក់ចូលបឹងកន្សែងតែម្តង។ មូលហេតុពិតប្រាកដមកពីងងុយដេកទើបកើតឧប្បត្តិហេតុដែលបង្កឡើងដោយខ្លួនឯងនេះ ពុំមានបង្កឲ្យនរណាម្នាក់មានគ្រោះថ្នាក់នោះទេ។
បន្ទាប់ពីសមត្ថកិច្ចបានធ្វើអន្តរាគមន៍ស្ទូចរថយន្តពីទឹកបឹងរួចរាល់ ក៏បានប្រគល់រថយន្តខាងទៅឲ្យម្ចាស់ខាងលើវិញហើយ ពីព្រោះពុំបណ្តាឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ៕






