17.8 C
London
spot_img

ប្រពន្ធកូនរវល់ទៅធ្វើការមកវិញប្តីដេកស្លាប់លើអង្រឹង

ភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​យាម​រោងចក្រម្នាក់ដែលមាន​ជំងឺ​ប្រចាំ​កាយ​បាន​ដេក​ស្លា​​ប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី​៤ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ឭបុរស​ខាងលើ​មានឈ្មោះ ទុង ពៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​សន្តិសុខ យាម​នៅ​រោងចក្រ ឌី ឡាក់ នៅផ្ទះ​ជួល​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​របស់​បុរស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​មាន​អាកា​រៈ​ហើម​ដៃ ហើមជើង និង​ប៉ោង​ពោះ គឺ​ជំងឺ​ចាស់​រើ​ឡើង​វិញ (​ជំងឺ​ទាច​ទឹក​) មិន​អាច​ទៅ​ធ្វើ​ការងារ​កើត ប្រពន្ធ​បានឱ្យ​ឈប់​សម្រាក​ដេក​នៅ​ចាំ​បន្ទប់ ចំណែក​ប្រពន្ធ និង​កូន​បាន​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​បាត់ លុះ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ខណៈ​ស្ដ្រី​ជា​ប្រពន្ធ​ត្រឡប់​មក​ពី​ធ្វើការ​វិញ​មក​ដល់​បន្ទប់ ឃើញ​បុរស​ជា​ប្ដី​ដេក​ស្លា​​ប់​នៅ​លើ​អង្រឹង តែ​មិន​អស់ចិត្តក្រែង​​នៅ​មាន​ដង្ហើម​ក៏​ស្រែកហៅ​អ្នក​ជិតខាង​អោយ​ជួយ ភ្លាម​ៗ​នោះ​បងប្អូន​រស់នៅ​បន្ទប់​ជិត​នោះ​បាន​នាំ​គ្នា​លើក​ជន​រង​គ្រោះ​យក​ទៅ​ដាក់​មក​ជាន់​ក្រោម រួច​បញ្ជូន​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ជិត​ផ្ទះ​ជួល ជា​អកុសល​ពេល​គ្រូពេទ្យ​ពិនិត្យ​រួច​ឆ្លើយ​ថា ផុតដង្ហើម​យូរ​មក​ហើយ ទើប​សាច់ញាតិ​គ្រួសារ​ស​ព​សែង​យក​ចេញ​ទៅ​វិញ​មក​ដាក់​នៅ​លើ​ចិញ្ចើម​ផ្លូវ រួច​ហើយ​ខាង​ម្ចាស់ផ្ទះ​ជួល​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​បន្ត ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​ធ្វើការ​សួរនាំ​ដោយ​ភាគី​ខាង​សាច់ញាតិ​គ្រួសារ ស​​ពរ​ង​គ្រោះ​មិន​ប្ដឹងផ្ដល់សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់ស​​ព​អោយ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

ទាន់ហេតុការណ៍

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...

កម្ពុជា​បណ្ដេញ​ជនបរទេស​៦២៥​នាក់​ទៅ​ស្រុក​កំណើត​វិញ

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត...

Topics

នគរបាលស្រុកគងពិសីចាប់ខ្លួនអ្នកលក់គ្រឿងញៀនម្នាក់រកឃើញគ្រឿងញៀន៧កញ្ចប់

កម្លាំងនគរបាលស្រុកគងពិសី ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនក្នុងពេលកំពុងចុះល្បាតតាមមូលដ្ឋាន ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១:២០នាទីថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៦ ដោយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានចុះល្បាតដល់ចំណុចផ្លូវលំភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី...

ជិះម៉ូតូដើរទាក់ឆ្កែ តែត្រូវជាប់អន្ទាក់ពលរដ្ឋវិញ

ភ្នំពេញៈ ប្រជាពលរដ្ឋឃាត់បានជនសង្ស័យចំនួន២នាក់ដែលបានធ្វេីសកម្មភាពទាក់ឆ្កែរបស់អ្នកភូមិយ៉ាងសកម្ម ប្រគល់អោយកម្លាំងនគរបាលបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រដេញចាប់ហើយជនសង្ស័យជ្រុលទៅបុកខឿន ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង៩៣...

សត្វដំរីញី១ក្បាល និងកូនទើបកើត ១ក្បាល ប្រទះឃើញស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ថៃឈ្លានពាន នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ «ព្រះរការ-ឆែប» ខេត្តព្រះវិហារ

ព្រះវិហារ៖ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img