៖នារីស្រស់ស្អាតម្នាក់បានធ្លាក់ពីលើអគារបណ្តាលអោយស្លាប់ភ្លាមៗដោយមិនដឹងអំពីមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៨ ខែឧសភាឆ្នាំ ២០២៥ ស្ថិតនៅផ្លូវលំក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ សាត សុជាត អាយុ២២ឆ្នាំ មានស្រុកកំណេីតនៅភូមិព្រៃស្វាលិច ឃុំព្រៃស្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងកើតហេតុគេបានឃើញនារីម្នាក់មានវ័យ២២ឆ្នាំ បានធ្លាក់ពីលើអគារ ដោយមិនដឹងជាន់ទីប៉ុន្មាននោះទេធ្លាក់ចុះមកក្រោម ហើយភ្លាមៗនោះអ្នកនៅជិតកន្លែងកើតហេតុបានព្យាយាមទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ទន្លេបាសាក់បានរាយការណ៍បន្តទៅកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនចុះធ្វើអន្តរាគមន៍ និង ហ៊ុមព័ទ្ធខ្សែជុំវិញកន្លែងកេីតហេតុ និងបើកការស្រាវជ្រាវរកមូលហេតុផងដែរ ។







