16.6 C
London
spot_img

ខាងក្រៅដាក់ផ្លាកលក់«​ទំនិញ​គ្រប់មុខ​1$»តែខាងក្នុងបើកល្បែងសោះ ក្នុងខណ្ឌកំបូល

ភ្នំពេញ​៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​កំ​បូល​បាន​ចុះ​បង្ក្រាប​ល្បែង​ចិន​មួយ​កន្លែង​ដែល​ជ្រក​ក្រោម​ស្លាក​ហាង​លក់ទំនិញ​មួយ​យីហោ​«​ទំនិញ​គ្រប់មុខ​1$» ដោយ​ដកហូត​បាន​វត្ថុ​តាង​ពាក់ព័ន្ធ​និង​ល្បែង​មួយ​ចំនួន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ប៉ុន្តែ​ជនជាតិ​ចិន​ដែល​ជា​អ្នក​បើក​ល្បែង​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់ ។

ទីតាំង​ល្បែង​នោះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៥ ។ ដោយ​មានការ​សហការ​ពី​ម្ចាស់​ដី​ដែល​ជា​ជនជាតិ​ខ្មែរ​ផង​ដែរ ។

កម្លាំង​សមត្ថកិច្ច​ខាងលើប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ពេល​កន្លង​មក​មាន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ DUAN CHENGYAN ភេទ​ស្រី អាយុ​៥៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EE4727164 បាន​ជួល​ដី​មួយ​កន្លែង​ខាងលើ​នោះ​ពី​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ហើយ​បាន​បើកហាង​លក់ដូរ​មួយ​យីហោ «​ទំនិញ​គ្រប់មុខ​1$» ។ បើ​គេ​មើល​ពី​ខាងក្រៅ​គឺជា​ហាង​លក់ដូរ ប៉ុន្តែ​នៅ​ក្នុង​នោះ​មាន​បង្កប់​នូវ​ល្បែង​ចិន​មួយ​ដោយ​ខុសច្បាប់ ដោយឡែក​ម្ចាស់​ដី​ដែល​បាន​ជួល​ឲ្យ​ជនជាតិ​ចិន​នោះ ក្រោយ​ពី​បានដឹង​ថា ទីតាំង​របស់​ដី​ខ្លួន​ត្រូវ​ជនជាតិ​ចិន​ជួល​បើកហាង​ដើម្បី​បិទ​បាំង​ល្បែង​បែប​នេះ​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ ។ គាត់​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ចុះ​បង្ក្រាប ព្រមទាំង​ដកហូត​យក​សម្ភារៈ​ល្បែង​ផង​ដែរ ព្រោះ​គាត់​ជួល​ទីតាំង​ដី​នោះ​ទៅ​ឲ្យ​ជនជាតិ​ចិន គឺ​ដើម្បី​រក​សុ​ី​ស្របច្បាប់​តែ​ប៉ុណ្ណោះ ពុំ​មែន​ជួល​ឲ្យ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​បែប​នេះ​ទេ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​កំ​បូល បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និង​បង្ក្រាប​តែ​ម្ដង ប៉ុន្តែ​ស្ត្រីជន​ជាតិចិន​ដែល​ជា​អ្នក​បើក​ល្បែង​នោះ​បាន​រត់គេច​ខ្លួន​បាត់ ។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ខាងលើ​បាន​ដកហូត​សម្ភារៈ​ពាក់ព័ន្ធ​និង​ល្បែង​សុ​ី​សងរួម​មាន​៖​តុ​បា​កា​រ៉ាត់​ចំនួន​៨​គ្រឿង ,​ទូ​បាញ់​ត្រី​ចំនួន​២​គ្រឿង , តុ​ហ្គេ​ម​មូល ចំនួន​១​គ្រឿង ,​បៀ​មួយ​ចំនួន កាក់​លុយ​មួយ​ចំនួន ,​កៅអី​សរុប​ចំនួន ១០០​គ្រឿង ,​តុ​សរុប​ចំនួន ៥​គ្រឿង ,​ទូរទស្សន៍​ចំនួន​១​គ្រឿង ,​កុំព្យូទ័រ ចំនួន​១​គ្រឿង ម៉ាស៊ីនត្រជាក់​ចំនួន​៦​គ្រឿង ,​ទូទឹកកក និង​ទូ​ដាក់​ចាន​ចំនួន ២​គ្រឿង​, ម៉ូនីទ័រ LCD ចំនួន ២​គ្រឿង ,​បំពង់​ពន្លត់អគ្គីភ័យ​ចំនួន ៤​បំពង់​,​ម៉ាស៊ីន​រាប់​លុយ​ចំនួន ១​គ្រឿង ,​ធុង​ហ្គា​ស​ចំនួន​២​ធុង​(​ធុង​តូច​១ និង​ធុង​ធំ​១) ,​ទូ​ក្លា​សេ​ចំនួន ១​គ្រឿង ,​ឡា​បូ​លាងចាន ចំនួន​១, តុ​ដាក់​ម្ហូប​ចំនួន​១, ចង្ក្រាន​បាយ​ចំនួន​១, ឆ្នាំង​ស៊ុប​ចំនួន ១ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​យោង​តាម​កិច្ចសន្យាជួល​ដី​ដែល​បាន​ធ្វើ​ឡើង​រវាង​ម្ចាស់​ដី​និង​ជនជាតិ​ចិន​នោះ ត្រង់​ប្រការ​៧ ចំណុច ៧.៦ បាន​ចែង​ថា ភាគី “​ខ​”(​អ្នក​ជួល​ដី​)​ត្រូវ​ធានា​ថា មិន​ត្រូវ​ប្រើប្រាស់​ដី​ជួល​ខាងលើ​នេះ ធ្វើ​ជា​កន្លែង​រកស៊ី​ខុសច្បាប់ ។ ប្រសិនបើ​មាន​បញ្ហា​ផ្សេង​ៗ​កើតឡើង​ដោយ​សកម្មភាព​របស់​ភាគី “​ខ​” ដែល​ល្មើស​នឹង​ច្បាប់​នោះ គឺ ភាគី “​ខ​” ជា​អ្នក​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ដោយ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​និង​ភាគី “​ក​”(​ម្ចាស់​ដី​)​ឡើយ​។ ប៉ុន្តែ​ក្រោយ​ពី​ជួល​ដី​ខាងលើ​នោះ​រួច​ជនជាតិ​ចិន​រូប​នោះ​សំបក​ក្រៅ​បាន​បើកហាង​លក់ទំនិញ ប៉ុន្តែ​ខាងក្នុង​បង្កប់​ដោយ​ល្បែង​សុ​ី​សង​ខុសច្បាប់ ។

សមត្ថកិច្ច​ខាងលើ​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​នោះ ស្ត្រី​ជា​ម្ចាស់​ទីតាំង​ដី​ដែល​បាន​ជួល​ឲ្យ​ជនជាតិ​ចិន​នោះ​បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​កំ​បូល​តាំងពី​ដើម​ដល់​ចប់ គាត់​មិន​បាន​ឃុបឃិត​ស៊ុមគ្រលំ​ជាមួយ​ជនជាតិ​ចិន​នោះ​ឡើយ ។ ដោយឡែក​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​កំ​បូល បាន​សម្រេច​នាំ​យក​សម្ភារៈ​វត្ថុ​តាង​ដែល​ដកហូត​នោះ​ទាំងអស់​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ដើម្បី​ស្នើ​សុំ​មតិ​ដឹកនាំ​បន្ត​ពី​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ទាន់ហេតុការណ៍

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា...

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

Topics

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img