កំពង់ស្ពឺ : ស្រះទឹករួមបុរាណមួយដែលអ្នកភូមិកាលពីមុននាំគ្នាប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពេលនេះត្រូវបានប្រភពច្បាស់លាស់មួយរាយការណ៍ថា ស្រះទឹករួម ត្រូវបានលោកមេភូមិមានគំរោងនឹងចាក់ដីលុបស្រះទឹកនេះ ។
ប្រភពបានបន្តថា ការចាក់ដីលុបស្រះទឹករួមនេះលោកមេភូមិបានបង្ហើបប្រាប់គេឯងថា គឺដីពាក់កណ្តាលចាក់លុបដើម្បីសាងសង់សាលាបុណ្យរបស់ភូមិ និងពាក់កណ្តាលទៀតធ្វើជាដីឯកជនដោយអ្នកមានលុយម្នាក់គេចេញថ្លៃចាក់ដីលុបស្រះនិងធានាសាងសង់សាលាបុណ្យភូមិទាំងអស់ប៉ុន្តែទំហំដីពាក់កណ្តាលនៃទំហំស្រះទឹករួមនេះគេនឹងយកមកធ្វើជាដីកម្មសិទ្ធឯកជនរបស់គេ ។
គំរោងចាក់ដីលុបស្រះរួមក្នុងភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នេះក៏មានពលរដ្ឋខ្លះសម្តែងការពេញចិត្តចំពោះគំរោងនេះ ប៉ុន្តែក៏មានពលរដ្ឋខ្លះមិនពេញចិត្តដែរព្រោះពួកគេខ្លាចបាត់បងប្រយោជន៍រួម តែចំណេញផលប្រយោជន៍បុគ្គលទៅវិញ ។
ជុំវិញរឿងរ៉ាវខាងលើនេះអង្គភាពយើងខ្ញុំមិនអាចទាក់ទងសុំការបំភ្លឺពីសំណាក់លោកមេភូមិចំបក់ និងលោកមេឃុំវល្លិ៍ស បានទេ ។






