14.5 C
London
spot_img

ឆេះផ្ទះមន្ត្រីនគរបាលនៅក្រុងបានលុង អស់ទាំងស្រុងនិងបន្តឆេះផ្ទះកូនបង្កើត

រតនគិរី៖ ផ្ទះរបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់យក្ខឡោមត្រូវ អគ្គិភ័យឆាបឆេះសន្ឋោសន្ឋៅអស់ទាំងស្រុងនិងបន្តឆាបឆេះផ្ទះថ្មកូនអស់៧០%ទៀតផងដែរ តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេដែលគេសង្ស័យថាទុស្សេខ្សែភ្លេឺង ។

ហេតុការណ៍ភ្លើងឆេះផ្ទះអស់ទាំងស្រុងនេះបានកើតឡើងនៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។

មន្ត្រីនគរបាលជាម្ចាស់ផ្ទះឆេះរនោះឈ្មោះ ង៉ាយ ការី  ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិទំពួន។

លោកនាយប៉ុស្តិ៍នគរបាលសង្កាត់យក្ខឡោម លោក ជាង ហឿង បានឱ្យដឹងជាបឋមថា ផ្ទះដែលត្រូវភ្លើងឆេះធ្វើអំពី ឈើជញ្ជាំងក្តារ ប្រក់ស័ង្កសី ដែលមានទំហំ( ទទឹង៦ម៉ែត្របណ្តោយ៨ម៉ម៉ែត្រត្រូវភ្លើងឆេះអស់ទាំងស្រុង និងរាលដាលបន្តទៅឆាបឆេះផ្ទះថ្មកូនបង្កើតរបស់គាត់ទៀតដែលមានទំហំទទឹង ៦ម៉ែត្រនិងបណ្តោយ១២ម៉ែត្រអស់ប្រមាណ៧០%ទៀតផងដែរ។

លោកនាយប៉ុស្តិ៍បន្តថា ក្នុងហេតុការណ៍អគ្គិភ័យកំពុងឆាបឆេះភ្លាមៗនោះត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីចុះមកជួយអន្តរាគមន៍ពន្លត់ភ្លេឺងទើបគ្រប់គ្រងស្ថានការណ៍បានប្រសើរឡើងវិញ មិនបន្តឆាបឆេះទៅផ្ទះបងប្អូនប្រជាពលរដ្ឋក្បែរៗនោះទៀត។

ក្នុងខណ:នោះផងដែរ ដោយមានការចង្អុលបង្ហាញនិងដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់កងកម្លាំង បញ្ហាចុះជួយប្រជាជនគ្រាមានអាសន្នរបស់លោកឧត្តមសេនីយ៍ត្រី  សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី គេសង្កេតឃើញកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តចំនួន១២នាក់ដែលដឹកនាំដោយលោក អនុសេនីយ៍ឯក  ប៊ុន ប៉ៃលិន បានចុះធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងគ្រាមានអាសន្ននិងគ្រោះមហន្តរាយផ្សេងៗទៀតដែលកើតឡើងជាយថាហេតុក្នុងសង្កាត់យក្ខឡោមនោះ។

សម្ភារៈដែលបាត់បង់ខូចខាតរួមមាន:
+.គ្រឿងសង្ហារឹមឆេះទាំងស្រុង
+.ម៉ូតូចំនួន១គ្រឿង
+.កង់ចំនួន១គ្រឿង
+.ម៉ាសុីនកាត់ស្មៅចំនួន២គ្រឿង
+.ម៉ាសុិនបាញ់ថ្នាំចំនួន៣គ្រឿង
+.ខោអាវ និងចានឆ្នាំង។ល។

ទោះជាយ៉ាងណាទាំងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានតែងចុះផ្សព្វផ្សាយព័ត៌មាននិងផ្តល់ដំណឹងជូនពលរដ្ឋជានិច្ចរាល់បញ្ហាការប្រើប្រាស់ភ្លេឺងវារីអគ្គីសនីឬភ្លេឺងចង្ក្រាន្ត តាមខ្នងផ្ទះនិមួយៗត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ចនិងគ្រប់ពេលវេលាព្រោះរដូវនេះជារដូវក្តៅ ខ្យល់ព្យុះបោកបក់  ខ្សែភ្លេឺងពុកផុយ ចេញពីផ្ទះត្រូវបិទបារ៉ែត ពន្លត់ភ្លេឺងចង្ក្រាន្ត ជាពិសេសភ្លេឺងធូបភ្លេឺងទៀនជាដើមផងដែរដែលងាយរងការឆេះយ៉ាងឆាប់រហ័សបំផុតនោះ៕

ទាន់ហេតុការណ៍

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា...

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

Topics

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img