6.4 C
London
spot_img

គិត​ត្រឹម​ចុង​ខែមេសា​ នេះរោងចក្រ​សហគ្រាស​ កើន​ដល់​ជាង ​៤ ​ម៉ឺន ​៥ ​ពាន់ ​ខណៈ​ឱកាសការងារ​មាន​រាប់​ម៉ឺន​កន្លែង

ភ្នំពេញ ៖ ​គិត​ត្រឹម​ចុង​ខែមេសា ឆ្នាំ ២០២៥ ​នេះ ចំនួន​រោងចក្រ សហគ្រាស​នៅ​កម្ពុជា ​បាន​កើន​ដល់​ ៤៥ ៣៧៣ សហគ្រាស ដែល​បាន​ផ្តល់​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​កន្លែង ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្តម ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​ទី ​២ ខែឧសភា​នេះ​ ។

ឯកឧត្តម​បញ្ជាក់​ថា ​៖ «​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា​យើង​គិត​ត្រឹម​ថ្ងៃ​ទី ​២៥ ខែមេសា​នេះ បាន​កើនឡើង​ពី​ចំនួន ៤៤ ៧៩៨ សហគ្រាស​ក្នុង​ឆ្នាំ ​២០២៤ ដល់​ចំនួន ៤៥ ៣៧៣ សហគ្រាស មាន​ន័យ​ថា​រោងចក្រ​សហគ្រាស​យើង​មានការ​កើនឡើង​ចំនួន ​៥៧៥ ​សហគ្រាស​»​ ។

ទន្ទឹម​នឹង​ការ​កើនឡើង​ចំនួន​រោងចក្រ​សហគ្រាស​នេះ​បាន​ផ្តល់​ឱកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៦​ម៉ឺន​នាក់​មានការ​ងារ​ធ្វើ​ ។ មិន​តែ​ប៉ុ​ណ្នោះ ក្នុង​នាម​ជា​សេនាធិការ​រាជរដ្ឋាភិបាល ក្រសួង​ការងារ តែងតែ​យកចិត្តទុកដាក់ ផ្តល់​តម្លៃ លើកកម្ពស់​សិទ្ធិ​សេរីភាព និង​អត្ថប្រយោជន៍​ផ្សេង​ៗ ទាំង​អ្នកធ្វើការ​ក្នុង​ប្រព័ន្ធ និង​បុគ្គល​ស្វ័​យ​និ​យោជន៍ ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​នូវ​ឱកាស​ស្មើ​ៗ​គ្នា ការងារ​សមរម្យ លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​សមរម្យ ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​។

លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា មើលឃើញ​ថា កំណើន​រោច​ក្រ​សហគ្រាស​ជាង​៥០០​ សហគ្រាស ដែល​បាន​ដំណើរការ​បន្ថែម​ទៀត​នៅ​កម្ពុជា​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ការងារ​នៅ​កម្ពុជា​ ។ ទន្ទឹម​នេះ ក៏​បង្ហាញ​ថា អ្នក​វិនិយោគ​ទុកចិត្ត​លើ​កត្តា​សុខ​សន្តិភាព​ពេញលេញ និង​បរិយាកាស​វិនិយោគ​មាន​អំណោយផល​ល្អ​ ។ លោក​ថ្លែង​ថា​ ៖ «​ប្រទេស​កម្ពុជា ​អនុវត្ត​បាន​យ៉ាង​ត្រឹមត្រូវ​ចំពោះ​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ បទដ្ឋាន​ការងារ​អន្តរជាតិ​នានា​ដែល​អង្គការ​អន្តរជាតិ​ខាង​ការងារ​គាត់​តម្រូវ​ទៅ​ដល់​ប្រទេស​ដែល​ជា​សមាជិក​ត្រូវ​តែ​អនុវត្ត ហើយ​កម្ពុជា​បាន​អនុវត្ត​បាន​យ៉ាង​ល្អ​ប្រសើរ​ទើប​មានការ​ទាក់ទាញ​អ្នក​វិនិយោគ​ជា​ពិសេស​ម្ចាស់​ម៉ាក​ល្បី​ៗ»​ ។

ទន្ទឹម​នេះ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ បាន​សាទរ​ចំពោះ​កំណើន​យ៉ាង​សម្បើម​នូវ​ចំនួន​រោងចក្រ​សហគ្រាស​នៅ​ដើមឆ្នាំ ​២០២៥​ នេះ ដែល​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ទុកចិត្ត​ពី​អ្នក​វិនិយោគ​ទាំងអស់ ​។ ហើយ​អ្វី​ដែល​ជា​ទំនុកចិត្ត​អ្នក​វិនិយោគ​គឺ​ការ​ជឿជាក់​លើ​កត្តា​សុខ​សន្តិភាព​ស្ថេ​រ​ភាព​នៅ​កម្ពុជា ​។ លោក​ថ្លែង​ថា ​៖ «​នេះ​ជា​អ្វី​ដែល​យើង​បានឃើញ​អំពី​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​សុខ​សន្តិភាព សុវត្ថិភាព ស្ថេ​រ​ភាព​នយោបាយ​ល្អ ទើប​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​មិន​ថា​ជនជាតិ​ចិន ជប៉ុន កូរ៉េ អឺរ៉ុប អី​ផ្សេង​ៗ​គឺ បាន​កំពុង​យក​កម្ពុជា ធ្វើ​ជា​គោលដៅ​មួយ​ក្នុង​ការ​ជំរុញ​ការ​ផលិត​ការ​នាំ​ចេញ​ផ្សេង ទាក់ទង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ដំឡើង​គ្រឿង​បង្គំ គ្រឿង​រថយន្ត​ផ្សេង​» ​។

ពិត​ណាស់ រាជរដ្ឋាភិបាល​កម្ពុជា​ទាំង​អាណត្តិ​មុន ក៏​ដូច​ជា​អាណត្តិ​ថ្មី​នេះ តែង​ធ្វើការ​ទាក់ទាញ​អ្នក​វិនិយោគ​ថ្មី​ៗ ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ ។ ទន្ទឹម​នេះ រដ្ឋាភិបាល​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​បងប្អូន​កម្មករនិយោជិត លើកកម្ពស់​លក្ខខណ្ឌ​ការងារ ដំឡើង​ប្រាក់​ឈ្នួល និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន ​៕

ទាន់ហេតុការណ៍

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...

កម្ពុជា​បណ្ដេញ​ជនបរទេស​៦២៥​នាក់​ទៅ​ស្រុក​កំណើត​វិញ

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត...

Topics

នគរបាលស្រុកគងពិសីចាប់ខ្លួនអ្នកលក់គ្រឿងញៀនម្នាក់រកឃើញគ្រឿងញៀន៧កញ្ចប់

កម្លាំងនគរបាលស្រុកគងពិសី ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនក្នុងពេលកំពុងចុះល្បាតតាមមូលដ្ឋាន ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១:២០នាទីថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៦ ដោយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានចុះល្បាតដល់ចំណុចផ្លូវលំភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី...

ជិះម៉ូតូដើរទាក់ឆ្កែ តែត្រូវជាប់អន្ទាក់ពលរដ្ឋវិញ

ភ្នំពេញៈ ប្រជាពលរដ្ឋឃាត់បានជនសង្ស័យចំនួន២នាក់ដែលបានធ្វេីសកម្មភាពទាក់ឆ្កែរបស់អ្នកភូមិយ៉ាងសកម្ម ប្រគល់អោយកម្លាំងនគរបាលបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រដេញចាប់ហើយជនសង្ស័យជ្រុលទៅបុកខឿន ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង៩៣...

សត្វដំរីញី១ក្បាល និងកូនទើបកើត ១ក្បាល ប្រទះឃើញស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ថៃឈ្លានពាន នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ «ព្រះរការ-ឆែប» ខេត្តព្រះវិហារ

ព្រះវិហារ៖ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img