14.5 C
London
spot_img

អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ឡោមព័ទ្ធភូមិគ្រឹះមួយនៅផ្សារស្លាបលែងឃាត់ខ្លួនមេក្លោងគ្រឿងញៀន​៦នាក់ ដកហូតគ្រឿងញៀន​ ១៦១កញ្ចប់

កំពង់ស្ពឺ៖​ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការមួយកម្លាំងអាវុធហត្ថ​ខេត្តព្រះសីហនុ​ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែងស្ថិតនៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនមនុស្ស​ ៤នាក់​ ជាមេក្លោង​ និងដកហូតគ្រឿងញៀន​១៦១កញ្ចប់ រថយន្តសេរីទំនើប​ ២គ្រឿង។ នេះបើយោងតាមការឱ្យដឹងពី​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថ​ ខេត្តកំពង់ស្ពឺ​ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀន រួមនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន​ ខេត្តព្រះសីហនុ បានធ្វើការពន្លាតសមត្ថកិច្ចដែនដីដោយធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន​ ៤នាក់(ស្រី០២)​ ក្នុងករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។

លោកមេបញ្ជាការ​ បានបញ្ជាក់ថា​ ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួន​ ឈ្មោះ ឌា រ៉ានី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ,​ ឈ្មោះ សាយ រ៉ាហ្សា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ,​ ឈ្មោះ គង់ រស្មី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពេ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងឈ្មោះ ស៊ុន ឃឿន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រោយឡោមព័ទ្ធ​ និងឃាត់ខ្លួនមេក្លោងទាំង៤នាក់​ ខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្តទាំងពីរក៏បន្តដេញប្រផាប់ចាប់ប្រភីងមុខសញ្ញា​ ២នាក់បន្ថែមទៀត​ ដែលបានរត់ចូលទៅក្នុងភូមិសាស្ត្រស្រុកឈូកនៃខេត្តកំពត ក្រោយដឹងខ្លួនពេលសមត្ថកិច្ចឡោមព័ទ្ធភូមិគ្រឹះខាងលើ។​ កម្លាំងអាវុធហត្ថនៃខេត្តទាំងពីរបានសហការជាមួយអាវុធហត្ថខេត្តកំពត ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត​ បានតាមប្រម៉ាញ់មុខសញ្ញារហូតដល់ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត​ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់​ បន្ថែមទៀត ឈ្មោះ សូ វាសនា ហៅអាឡូត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ និងឈ្មោះ ស៊ុន ដុងដៀង ភេទស្រី អាយ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបញ្ជាក់បន្ថែមថាក្រោយប្រតិបត្តិការត្រូវបានបញ្ចប់ កម្លាំងជំនាញអាវុធហត្ថនៃខេត្តទាំង​ ៣​ បានចាប់ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន​ ១៥៩កញ្ចប់ ម្សៅពណ៌សចំនួន​ ២កញ្ចប់​ រថយន្តសេរីទំនើបប្រភេទFordចំនួន២គ្រឿង ទូរស័ព្ទដៃ៦គ្រឿង​ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

​ បច្ចុប្បន្នជនសង្ស័យទាំង​ ៦នាក់​ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុរួចហើយ ដើម្បីបន្តនីតិវិធីច្បាប់៕

ទាន់ហេតុការណ៍

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា...

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

Topics

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img