14.5 C
London
spot_img

ស្រី្តពោះធំម្នាក់ឆ្លងទន្លេតាមផ្លូវលើស្ពានអ្នកលឿង

ព្រៃវែង៖ ស្ត្រី​ពោះធំគ្រប់ខែ​ម្នាក់​ឈឺពោះសម្រាលកូនត្រូវ​បាន​ប្ដី​ដឹក​តាម​ម៉ូតូ​សំដៅ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែកប៉ុន្តែ​ដល់​ពាក់កណ្ដាលផ្លូវ ក៏​ឈឺពោះ​និង​ឆ្លងទន្លេ​នៅ​ចិញ្ចើម​ផ្លូវបង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​នាំ​គ្នា​រាយ​ការណ៍​ទៅ​សមត្ថកិច្ចជួយ​អន្តរាគមន៍​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ​ដើម្បីសង្គ្រោះ។​

ហេតុការណ៍​នេះបាន​កើតឡើង​នៅវេលា​ម៉ោង​៤ៈ៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមេ​សា ឆ្នាំ២០២៥ នៅតាមបណ្ដោយ​ផ្លូវជាតិ​លេខ​១ត្រង់​ចំណុច​ក្បែរគល់​ស្ពាន​អ្នក​លឿនខាងកើតក្នុងភូមិ ​ជ័យ​ឧត្តម ឃុំ ​ព្រែក​ខ្សាយ(​ក​) ស្រុក ពាម​រក៍ ខេត្ត ព្រៃវែង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រី​ដែល​ឈឺពោះ​ឆ្លងទន្លេ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នោះមានឈ្មោះ ឌី ច​ន្ធូ អាយុ​២៨ ឆ្នាំ មាន​ប្ដី​ឈ្មោះ ហឿ​ន រ៉ា​វី អាយុ​៣៤ឆ្នាំអ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​អំពិលទឹក ឃុំ ​កំពង់​ភ្នំ ស្រុក លើក​ដែក ខេត្តកណ្ដាល ។

បើតាម​ការ​រៀបរាប់​របស់​ប្ដី​ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថាប្រពន្ធ​របស់​គាត់​បាន​ឈឺពោះ​បម្រ​ុ​ង​ឆ្លងទន្លេ ទើប​គាត់​បាន​ដឹក​តាម​ម៉ូតូក្នុង​បំណង​ទៅ​ឆ្លង​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿងប៉ុន្តែនៅពេលធ្វើដំណើរ​​មក​ដល់​កណ្ដាល​ផ្លូវត្រង់ចំណុច​កើតហេតុប្រពន្ធ​របស់​គាត់​បាន​ប្រាប់​ថា​ឈឺពោះ​ខ្លាំង​ណាស់ហើយ​ទៅ​មិន​ដល់​ទេឲ្យ​គាត់​ឈប់​ម៉ូតូ​ដាក់ចុះរួច​ក៏​សម្រាលកូន​ចេញ​នៅនឹង​ចិញ្ចើម​ផ្លូវ​តែ​ម្ដង​។

ដោយឡែកខាង​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថាពេល​ដែល​កំពុង​ប្រចាំការ​នៅ​តាម​ដងផ្លូវត្រង់​ចំណុច​រង្វង់​មូល​ត្រីកោណស្រាប់តែ​មាន​អ្នកដំណើរ​មក​ប្រាប់​ថាមាន​គេ​ឆ្លងទន្លេ​នៅ​ក្បែរ​គល់​ស្ពានទើប​លោក សេង ពន្លក អធិការ​នគរបាល​ស្រុក​ពាម​រក៍បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កន្លែង​កើតហេតុនិងបាន​ជួយ​អន្តរាគមន៍​ដឹក​យក​ទាំង​ម្ដាយ​និង​កូន ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ​តែ​ម្ដង​។

បច្ចុប្បន្នស្ត្រី​ខាងលើ​ព្រមទាំង​កូនមាន​សុវត្ថិភាព​ហើយនិង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿងផងដែរ​៕

ទាន់ហេតុការណ៍

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា...

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

Topics

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img