13.7 C
London
spot_img

អ្នកដើរបេះផ្លែសំរងម្នាក់ទៀតហើយ​ត្រូវដើមសំរងរលំសង្កត់លើស្លាប់

បាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​មានមុខ​របរ​ដើរ​បេះ​ផ្លែ​សំ​រងក្នុង​ព្រៃដើម្បីយកមក​លក់​ក៏ត្រូវ​ដើម​សំ​រងនោះរ​លំ​បាក់សង្កត់លើបណ្តាលអោយ​ស្លាប់ នៅ​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា នៅ​ចំណុច​ភ្នំ​តា​ង៉ែត​ ​ក្នុង​ភូមិសាស្ត្រ​ភូមិ​ស្រែ​អណ្ដូង ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​គេ​សង្ស័យ​អ្នក​បេះ​ផ្លែ​សំ​រង​រូប​នេះ រកស៊ី​កាប់​មែក ឬ​កាប់​រំលំ​ដើម ទើប​សង្កត់​ខ្លួនឯង​ស្លាប់​បែប​នេះ​ ។

​បើ​តាម​ប្រភព​ព័​ត៌មានសាកសព​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​វរនគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨២៣  និងសាច់ញាតិ បាន​នាំ​គ្នា​លុកលុយ​ចូល​ទៅ​កើតហេតុ ដើម្បី​ជួយ​សែង​ចេញពី​ក្នុង​ព្រៃ  យក​មក​កាន់​លំនៅ​ឋាន  ក្រោយ​ពី​ទទួលបាន​ដំណឹង​ដ៏​អ​កុស​ល្យ​នេះ​ ។

​ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ម រិ​ន ភេទប្រុស ​អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ដូន​ត្រឹក ឃុំ​តា​សាញ ស្រុក​
សំឡូត​ ខេត្តបាត់ដំបង។  ​គេ​មិន​ទាន់​ដឹង​ថា តើ​ជន​រង​គ្រោះ​មាន​បក្សពួក​ប៉ុន្មាន​នាក់​ដែល​ដើរ​បេះ​ផ្លែ​សំ​រង​នៅ​ក្នុង​ព្រៃ​នាំ​ឲ្យ​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែប​នេះ ?   ហើយ​គេ​ក៏​មិន​ទាន់​ដឹង​ថា តើ​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ ទើប​ដើម​សំ​រងរ​លំ​សង្កត់​លើ​ជន​រង​គ្រោះ​ស្លាប់ ?

បើ​តាម​ប្រភព​ព័​ត៏​មាន​នានា​បាន​ឲ្យ​ដឹង​ថា  ជា​ទូទៅ​អ្នក​ដើរ​បេះ​ផ្លែ​សំ​រង​ក្នុង​ព្រៃ កម្រ​ដើរ​រើស​ផ្លែ​
សំ​រ​ង​ទុំ​ជ្រុះ​ក្រោម​ដើម​ណាស់  ភាគច្រើន​ពួក​គេ​ឡើង​កាប់​មែក ឬ កាប់​រំលំ​ទាំង​ដើម​តែ​ម្ដង ដើម្បី​បេះ​យក​ផ្លែ​ទៅ​លក់​ ។ ប៉ុន្តែ​ករណី​ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ម រិ​ន ដែល​ត្រូវ​ដើម​សំ​រង​សង្កត់​រហូត​ដល់​ស្លាប់​នេះ គេ​សង្ស័យ​គាត់​កាប់​រំលំ​ដើម ទើបត្រូវ​ដើម​សំ​រងរ​លំ​សង្កត់​បែប​នេះ​ ។

ជុំវិញ​ករណី​នេះ មាន​តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​មន្ត្រី​នគរបាល​ព្រំដែន ដែល​ចូល​ទៅ​ជួយ​សែង​សាកសព​ជន​រង​គ្រោះ​ចេញពី​កន្លែង​កើតហេតុ​ទេ ទើប​អាច​ដឹង​រឿង​ច្បាស់​។  តើ​ជន​រង​គ្រោះ​ស្លាប់​ដោយ​របៀប​ណា ? តើ​ដើម​សំ​រងរ​លំ​សង្កត់​ដោយសារ​ខ្លួនឯង​កាប់​ដើម ឬយ៉ាងណា ?

​ដោយឡែក អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា  លោក​ក៏​មិន​ទាន់​ជ្រាប​ច្បាស់​ពី​ដំណើររឿង​នេះ​ដែរ ​។  ព្រោះ​មន្ត្រី​ជំនាញ​របស់​លោក​ទើប​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេ​សា នេះ​ ដើម្បី​ពិនិត្យ​ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា  សព​ជន​រង​គ្រោះ ត្រូវ​បាន​មន្ត្រី​នគរបាល​ព្រំដែន និង​ក្រុម​គ្រួសារ​សែង​ចេញពី​តំបន់​ព្រៃ​ភ្នំ មក​ដល់​ផ្ទះ​យប់​ទៅ​ហើយ ដូច្នេះ​ទើប​យើង​ដឹង​ក្រោយ​ ។    ពេល​នេះ
​មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ត្រូវ​ពិនិត្យ​ហើយ​ ។

ទាន់ហេតុការណ៍

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...

កម្ពុជា​បណ្ដេញ​ជនបរទេស​៦២៥​នាក់​ទៅ​ស្រុក​កំណើត​វិញ

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត...

Topics

នគរបាលស្រុកគងពិសីចាប់ខ្លួនអ្នកលក់គ្រឿងញៀនម្នាក់រកឃើញគ្រឿងញៀន៧កញ្ចប់

កម្លាំងនគរបាលស្រុកគងពិសី ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនក្នុងពេលកំពុងចុះល្បាតតាមមូលដ្ឋាន ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១:២០នាទីថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៦ ដោយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានចុះល្បាតដល់ចំណុចផ្លូវលំភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី...

ជិះម៉ូតូដើរទាក់ឆ្កែ តែត្រូវជាប់អន្ទាក់ពលរដ្ឋវិញ

ភ្នំពេញៈ ប្រជាពលរដ្ឋឃាត់បានជនសង្ស័យចំនួន២នាក់ដែលបានធ្វេីសកម្មភាពទាក់ឆ្កែរបស់អ្នកភូមិយ៉ាងសកម្ម ប្រគល់អោយកម្លាំងនគរបាលបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រដេញចាប់ហើយជនសង្ស័យជ្រុលទៅបុកខឿន ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង៩៣...

សត្វដំរីញី១ក្បាល និងកូនទើបកើត ១ក្បាល ប្រទះឃើញស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ថៃឈ្លានពាន នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ «ព្រះរការ-ឆែប» ខេត្តព្រះវិហារ

ព្រះវិហារ៖ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img