14.5 C
London
spot_img

ស្រវឹងស្រាចុះហែល​ទឹកស្ទឹង​ព្រែក​ត្នោតហើយលើកដៃ​បាយ​ៗលាមិត្ត​ភ​ក្តិ រួច​លិច​បាត់

ខេត្តកំពង់ស្ពឺ​ ៖ បុរសយោធាម្នាក់សង្ស័យ​ស្រវឹងស្រា​​ហើយចុះងូតទឹកស្ទឹងលេងក៏លង់ទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មិត្តភក្តិ​ជួយ​ស្រង់​ដែរ​ប៉ុន្តែ​ហួសពេល​ទៅ​ហើយ​។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពី​វេលា​ម៉ោង​០២​និង​១០​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ស្ទឹង​ព្រែក​ត្នោត ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

មន្ត្រី​នគរបាល​ក្រុង​ច្បារមន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​លង់ទឹក​ស្លាប់​មានឈ្មោះ សៀង វុ​ទ្ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​មន្ត្រី​យោធា សព្វថ្ងៃរស់នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ ។

នគរបាលដដែរ​បាន​បន្ត​ថា បើ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ សឿង សៅ​នី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ បាន​រៀបរាប់​បំភ្លឺ​ជូន​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ រូបខ្លួន​កំពុង​នៅ​ហាង​លក់​បាយ​ម្ហូបរបស់​ខ្លួន​ស្ថិត​ក្នុង​ផ្សារ​រាត្រី​កំពង់ស្ពឺ ក្នុងភូមិ​ទួល​គោក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក្រោយមក​​ជនរងគ្រោះ​បាន​ជិះ​កង់​មក​ដល់​ហាង​របស់​ខ្លួន ហើយ​បាន​សួរ​រក​ក្រវិល​កំពុង​ស្រា​បៀរ បន្ទាប់​មក​ឈ្មោះ សឿង សៅ​នី បានឱ្យ​ក្រវិល​កំប៉ុង​ទៅ​​ជនរងគ្រោះ​ចំនួន​៥​ក្រវិល​កំប៉ុង និង​ឱ្យ​លុយ​មួយ​ម៉ឺន​រៀល ក្រោយមក​ជនរងគ្រោះ​បាន​ទៅ​ដូរ​យក​ស្រា​បៀរ​បាន​ចំនួន​ប្រហែល​១០​កំប៉ុង បន្ទាប់​មក​បាន​អង្គុយ​ហូប​ស្រា​បៀរ​នោះ​នៅ​ហាង​របស់​ខ្លួន អស់​ចំនួន​៨​កំប៉ុង​ម្នាក់ឯង​។ ចំណែកឯ​មិត្តភក្តិផ្សេង​ទៀត​ដែល​នៅ​ទីនោះ​សរុប​ទាំងអស់​មាន​គ្នា​ចំនួន​៤​នាក់ ក៏​អង្គុយ​ហូប​បាយ​នៅ​ក្នុង​ហាង​នោះ​ដែរ​។​ ​លុះ​រហូត​មក​ដល់​វេលា​ម៉ោង ០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមេសា ដដែល ​ជនរងគ្រោះ​បាន​ប្រាប់​ខ្លួន​និង​មិត្តភក្តិ​ផ្សេង​ទៀត​ថា ខ្លួន​ទៅ​នោម​បន្តិចក្រោយមក​​ជនរងគ្រោះ​ក៏​បាន​ដើរ​ចុះ​ទៅ​ខាងក្រោម​ច្រាំង​មាត់​ស្ទឹង​ព្រែក​ត្នោត មួយសន្ទុះ​ក្រោយមក ឈ្មោះ​សឿង សៅ​នី និង​មិត្ត​ភ​ក្កិ​ផ្សេង​ទៀត បានឃើញ​​ជនរងគ្រោះ​កំពុង​ហែល​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង ដល់​ចំណុច​ពាក់កណ្ដាល​ស្ទឹង ហើយ​បាន​លើកដៃ​លា​បាយ​ៗ មិត្ត​ភ​ក្កិ​ថែម​ទៀត​ផង​ក្រោយមក​ក៏​លិច​ចូល​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត​បាត់​ទៅ​។បន្ទាប់​មក​ឈ្មោះ សឿង សៅ​នី និង​មិត្ត​ភ​ក្កិ​ផ្សេង​ទៀត បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ប្រាប់​ឪពុក​ម្ដាយ​និង​ក្រុម​គ្រួសារ​របស់​​ជនរងគ្រោះ ហើយ​ឈ្មោះ​សឿង សៅ​នី មិត្តភក្តិ​បាន​នាំ​គ្នា​ចុះ​រាវរក​ជនរងគ្រោះ​ក្នុង​ស្ទឹង​ព្រែក​ត្នោត ប្រហែលជា​២០​នាទី​ក្រោយមក ក៏​បាន​រក​ឃើញ​ជនរងគ្រោះ​ក្នុង​សភាព​សន្លប់​ស្ដូកស្ដឹង​បាត់​ទៅ​ហើយ​។ ភ្លាម​ៗ​នោះ​ក្រុម​គ្រួសារ​ក៏​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ដើម្បី​ដឹក​យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​បាន​ប្រាប់​ក្រុម​គ្រួសារ​ថា​ ជនរងគ្រោះបាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​។

​ក្រោយកើតហេតុ ​ក្រុម​គ្រួសារ​ក៏​បាន​នាំ​យក​សព​ជនរងគ្រោះ​មក​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទាន់ហេតុការណ៍

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា...

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

Topics

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img