12.1 C
London

siha rikreay

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ គឺជនដៃដល់ឈ្មោះ ប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន...

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៩-លេខ៨០ ស្ថិតក្នុងភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្រ្កាបឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ក្រោយផ្ទុះអាវុធបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់នៅខណ្ឌចំការមន។ សូមបញ្ជាក់ថា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩៖៤៨នាទី...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសរងគ្រោះដែលបានស្លាប់នេះបានជិះម៉ូតូ HONDA Dream ពាក់ផ្លាកលេខ...

កម្ពុជា​បណ្ដេញ​ជនបរទេស​៦២៥​នាក់​ទៅ​ស្រុក​កំណើត​វិញ

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧ​បនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តម​សេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍...

នគរបាលស្រុកគងពិសីចាប់ខ្លួនអ្នកលក់គ្រឿងញៀនម្នាក់រកឃើញគ្រឿងញៀន៧កញ្ចប់

កម្លាំងនគរបាលស្រុកគងពិសី ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនក្នុងពេលកំពុងចុះល្បាតតាមមូលដ្ឋាន ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១:២០នាទីថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៦ ដោយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានចុះល្បាតដល់ចំណុចផ្លូវលំភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏បានឃាត់ខ្លួនមុនសញ្ញាសង្ស័យម្នាក់ឈ្មោះ ប៊ុន ម៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី...
spot_imgspot_img

ជិះម៉ូតូដើរទាក់ឆ្កែ តែត្រូវជាប់អន្ទាក់ពលរដ្ឋវិញ

ភ្នំពេញៈ ប្រជាពលរដ្ឋឃាត់បានជនសង្ស័យចំនួន២នាក់ដែលបានធ្វេីសកម្មភាពទាក់ឆ្កែរបស់អ្នកភូមិយ៉ាងសកម្ម ប្រគល់អោយកម្លាំងនគរបាលបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រដេញចាប់ហើយជនសង្ស័យជ្រុលទៅបុកខឿន ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។  ប្រភពព័ត៌មានបានអោយដឹងថាជនសង្ស័យទាំង២នាក់រួមមាន ៖ ១/ ជនសង្ស័យឈ្មោះហង្ស ឧស្សាហ៍ ភេទប្រុស អាយុ ៣៩ឆាំ្ន...

សត្វដំរីញី១ក្បាល និងកូនទើបកើត ១ក្បាល ប្រទះឃើញស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ថៃឈ្លានពាន នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ «ព្រះរការ-ឆែប» ខេត្តព្រះវិហារ

ព្រះវិហារ៖ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទទម្ងន់ប្រមាណ ៥០០គីឡូក្រាម និងកូនទើបកើត មានទម្ងន់ប្រមាន ៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុតបណ្តាលមកពីគ្រាប់...

រាជរដ្ឋាភិបាលសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន។ នេះបើតាមអនុក្រឹត្យដែល RIKREAY News ទើបទទួលបាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ មុខទំនិញសំខាន់ៗដែលត្រូវបានកែសម្រួលអត្រាពន្ធគយនិងអាករពិសេស មានដូចខាងក្រោម៖ 1- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% និង ៧% មក...

ឃាតករជាប្តីច្របាច់.កសម្លាប់ប្រពន្ធជានារីធ្វើការនៅហាងខារ៉ាអូខេព្រោះជម្លោះភ្លើងប្រច័ណ្ឌ

កណ្តាល ៖ ព្រោះតែ​ភ្លើង​ប្រច័ណ្ឌ ប្តី​សម្លាប់​ប្រពន្ធ​រួច​ចាក់សោរ​បន្ទប់ចោល គ្មាន​អ្នក​ណា​ដឹង​ លុះ​ចុង​ក្រោយ​ប្តី​ដែល​ឃាតកមិនរត់គេចទៅណា​ ក៏​​បាន​ដើរ​ចូល​ទៅ​ប៉ុស្តិ៍​សមត្ថកិច្ច​សារភាព​គ្រប់​បែប​យ៉ាង​ថា​ខ្លួន​បាន​សម្លាប់​ប្រពន្ធ​​នោង​​ក្នុង​បន្ទប់ទឹក​ផ្ទះ​ជួល លុះ​សមត្ថកិច្ច​មក​ដល់​កន្លែងកើតហេតុ និង​ចាក់សោរ​ចូល​មើល ក៏ប្រទះ​ឃើញ​សាកសព​ប្រពន្ធ​ពិតមែន ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​កើតហេតុ​តែ​ម្តង ។ ជុំវិញករណីខាងលើនេះដែរ អ្វីដែលគួរ​ឱ្យអាណិតអាសូរ​ទៀតនោះ គឺ​​កូន​តូច​ៗចំនួន​២​នាក់ កូនស្រី​អាយុ​១០​ឆ្នាំ​ជាង និង​កូនប្រុស​អាយុ​ជិត​១០​ឆ្នាំ ​ត្រូវ​​នៅ​កំព្រា ដោយសារ​​ម្តាយ​ក៏​ត្រូវ​ស្លាប់ ចំណែក​ឪពុក​ក៏​ជាប់គុក​ទៀត...

សម្លាប់ស្ត្រីម្នាក់ក្នុងបន្ទប់ទឹករបស់សណ្ឋាគារណាហ្គាវើល១ ឃាតករចាប់បានហើយក្រោយគេចខ្លួនបាន២ឆ្នាំ

ភ្នំពេញ ៖ ឃាតករ ដែល​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ក្នុង​បន្ទប់ទឹក នៃ​សណ្ឋាគារ ណា​ហ្គា​១ កាលពី​ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​បង្ក្រាប​បាន​ហើយ នៅ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៥​នេះ នៅ​ចំណុច​ភូមិ​ព្រែក​ស៉ឹ​ង សង្កាត់​សំពៅ​ពួន ក្រុង​សំពៅ​ពូន ខេត្តកណ្ដាល ។ ឃាតករ​រូប​នោះ ឈ្មោះ សេង...

យុវជន២នាក់បែកក្បាលស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូឌុបគ្នារេចង្កូតប៉ះកៀររបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ៖ បុរស២នាក់ បានបែកក្បាលស្លាប់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ប៉ះកៀរជាមួយរបាំងថ្មពុះចែកផ្លូវ ចំណែកម៉ូតូត្រូវបានខ្ទាតឆ្ងាយពីសពជិត២០០ម៉ែត្រ កាលពីវេលាម៉ោង ៤ទៀបភ្លឺ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅជាប់របងខាងមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​គេបានឃើញបុរសរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាក Suzuki Nex...