16.6 C
London

siha rikreay

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល ធៀបនឹង​ការប្រកាសលើកមុន ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀល ក្នុងមួយលីត្រ កើន ៥០ រៀល ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ២៤...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅចុងឆ្នាំនេះណាស់។ និយាយដោយមិនលាក់លៀម លោកដូណាល់ត្រាំ ប្រាប់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសាឆ្នាំ២០២៦ និងផ្សាយបន្តដោយ RT ថា៖ «ខ្ញុំមិនទាន់ដឹងអ្វីទាំងអស់អំពីការអញ្ជើញជាផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែ...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា ​របស់​អាជ្ញាធរ​ទីក្រុង​SHREVEPORT​ ដែល​ជាទី​ក្រុង​សំខាន់​មួយ​ នា​ភាគ​ខាងជើង​រដ្ឋ​ល្វី​ហ្សា​ណា​។ ប៉ូលិសនៅតំបន់នោះបានគូសបញ្ជាក់​ថា បន្ទាប់​ពី​ទទួល​សេចក្ដីរាយការណ៍​ពី​អំពើ​ហិង្សា​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​មេ​សា ប៉ូលិស​បាន​ចេញ​ធ្វើ​អន្តរាគមន៍ ​និង​បាន​ប្រទះ​ឃើញ​មនុស្ស​ស្លាប់​ក្នុងផ្ទះ​២ ហើយ​ផ្ទះ​ទី​៣​មួយទៀត​ក៏​ជាប់​ការ​ស៊ើប​អង្កេត​ដែរ​ ។...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បើតាមប្រភពព័ត៌មានបានបង្ហើបថាករណីបាញ់សម្លាប់នេះគឺផ្តើមចេញពីរឿងឃាតករជាប្តីសុំនារីរងគ្រោះជាអតីតប្រពន្ធត្រូវរ៉ូវគ្នាមិនបាន។  

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ គឺជនដៃដល់ឈ្មោះ ប៉ាង សុបិន ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន...

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៩-លេខ៨០ ស្ថិតក្នុងភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង...
spot_imgspot_img

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្រ្កាបឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ក្រោយផ្ទុះអាវុធបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់នៅខណ្ឌចំការមន។ សូមបញ្ជាក់ថា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩៖៤៨នាទី...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញ បុរសរងគ្រោះដែលបានស្លាប់នេះបានជិះម៉ូតូ HONDA Dream ពាក់ផ្លាកលេខ...

កម្ពុជា​បណ្ដេញ​ជនបរទេស​៦២៥​នាក់​ទៅ​ស្រុក​កំណើត​វិញ

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ដែល​មក​រស់​ធ្វើ​ការងារ​ខុសច្បាប់​នៅ​កម្ពុជា​ចំនួន​៦២៥​នាក់​ទៅ​ស្រុក​វិញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧ​បនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តម​សេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍...

នគរបាលស្រុកគងពិសីចាប់ខ្លួនអ្នកលក់គ្រឿងញៀនម្នាក់រកឃើញគ្រឿងញៀន៧កញ្ចប់

កម្លាំងនគរបាលស្រុកគងពិសី ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនក្នុងពេលកំពុងចុះល្បាតតាមមូលដ្ឋាន ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១:២០នាទីថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៦ ដោយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី បានចុះល្បាតដល់ចំណុចផ្លូវលំភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏បានឃាត់ខ្លួនមុនសញ្ញាសង្ស័យម្នាក់ឈ្មោះ ប៊ុន ម៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិគគ្រួស ឃុំពេជ្រមុនី ស្រុកគងពិសី...

ជិះម៉ូតូដើរទាក់ឆ្កែ តែត្រូវជាប់អន្ទាក់ពលរដ្ឋវិញ

ភ្នំពេញៈ ប្រជាពលរដ្ឋឃាត់បានជនសង្ស័យចំនួន២នាក់ដែលបានធ្វេីសកម្មភាពទាក់ឆ្កែរបស់អ្នកភូមិយ៉ាងសកម្ម ប្រគល់អោយកម្លាំងនគរបាលបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រដេញចាប់ហើយជនសង្ស័យជ្រុលទៅបុកខឿន ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២:៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង៩៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។  ប្រភពព័ត៌មានបានអោយដឹងថាជនសង្ស័យទាំង២នាក់រួមមាន ៖ ១/ ជនសង្ស័យឈ្មោះហង្ស ឧស្សាហ៍ ភេទប្រុស អាយុ ៣៩ឆាំ្ន...

សត្វដំរីញី១ក្បាល និងកូនទើបកើត ១ក្បាល ប្រទះឃើញស្លាប់ដោយសារអំបែងគ្រាប់ផ្ទុះរបស់ថៃឈ្លានពាន នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ «ព្រះរការ-ឆែប» ខេត្តព្រះវិហារ

ព្រះវិហារ៖ មន្ត្រីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានរាយការណ៍ថា បានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទទម្ងន់ប្រមាណ ៥០០គីឡូក្រាម និងកូនទើបកើត មានទម្ងន់ប្រមាន ៨០គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុតបណ្តាលមកពីគ្រាប់...