ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាមនៅព្រឹកទី១៥ ខែមេសា ឆ្នាំ២០២៦។
ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បើតាមប្រភពព័ត៌មានបានបង្ហើបថាករណីបាញ់សម្លាប់នេះគឺផ្តើមចេញពីរឿងឃាតករជាប្តីសុំនារីរងគ្រោះជាអតីតប្រពន្ធត្រូវរ៉ូវគ្នាមិនបាន។



