16.8 C
London
spot_img

ម្តាយសពក្មេងស្រី១៧ឆ្នាំម្នាក់ ប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីរបស់គាត់ស្លាប់បន្ទាប់ពីទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ

កំពង់ស្ពឺ :  ស្ដ្រីជាម្តាយមានឈ្មោះ ចៅ គឹមហ៊ន អាយុ៣៦ឆ្នាំ រស់នៅភូមិត្រស់សាលា ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានដាក់ពាក្យប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» បន្ទាប់ពីយកកូនស្រីរបស់គាត់អាយុ១៧ឆ្នាំ ទៅសម្រាកព្យាបាល ប៉ុន្ដែក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ព្យាបាលសង្ស័យមានការធ្វេសប្រហែស និងមិនមានវិជ្ជាជីវៈបណ្ដាលឲ្យកូនស្រីរបស់ខ្លួនស្លាប់។

យោងតាមពាក្យបណ្ដឹងប្ដឹងចូលនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរការធំ ស្ដ្រីឈ្មោះ ចៅ គឹមហ៊ន បានរៀបរាប់ថា មន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ»ដែលមានទីតាំងស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទទួលឲ្យកូនស្រីរបស់ខ្លួនចូលសម្រាកព្យាបាល នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយអាការៈដំបូងក្ដៅខ្លួន ឈឺក្បាល វិលមុខ ចុកថប់ចុងដង្ហើម។

នៅពេលទៅដល់គ្រូពេទ្យបូមឈាមពិនិត្យ និងវាស់ឈាម រួចគ្រូពេទ្យបានដាក់សេរ៉ូមមួយប្លោក ចាក់ថ្នាំត្រគៀកមួយម្ជុល និងចាក់ថ្នាំចូលសេរ៉ូម ព្រមទាំងឲ្យលេបថ្នាំ។ មួយសន្ទុះក្រោយមកក្អួតចេញមកវិញ ហើយនៅបន្ដចុកថប់ចុងដង្ហើម ទើបពេទ្យបញ្ជូនទៅអេកូបេះដូង ដោយចេញលទ្ធផលថា មានទឹកដក់ក្នុងស្រោមបេះដូង និងរលាកសាច់ដុំបេះដូង។ ទើបគ្រូពេទ្យម្នាក់ទៀតមកប្រាប់ថា អាការៈធ្ងន់ធ្ងរ តែអាចសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេអេស កំពង់ស្ពឺបាន។

ក្រោយមកគ្រូពេទ្យបានបញ្ជូនកូនស្រីរបស់ខ្លួន ទៅបន្ទប់សង្គ្រោះបន្ទាន់ដោយឃើញស្ថានភាពបែកញើសសស្រាក់ ហើយកូនប្រាប់ថា ថប់ៗពិបាកដកដង្ហើម។ រហូតដល់ម៉ោង៨យប់ថ្ងៃដដែល កូនស្រីរបស់ខ្លួនកាន់តែ មានអាការៈមិនស្រួលខ្លាំង ដោយមានសភាពស្លេកស្លាំង ភ្នែកស្លើឡើងលើបាត់មាត់បាត់ក ហើយខ្លួនបានទៅស្ទាបបេះដូងកូនស្រី ស្រាប់តែលែងលោតបាត់ទៅហើយ ទើបរត់ហៅគ្រូពេទ្យមកជួយសង្គ្រោះ។

នៅពេលដែលគ្រូពេទ្យមកដល់បានប្រាប់ថា ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ តែនៅពេលឡើងលើរថយន្ដបែរគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺទៅវិញ។ លុះទៅដល់មន្ទីរពេទ្យបង្អែកខេត្ត គ្រូពេទ្យថា កូនស្រីរបស់ខ្លួនធ្វើទុក្ខបេះដូងខ្លាំង មានសង្ឃឹមត្រឹម១០ភាគរយប៉ុណ្ណោះ។ រំលងបានប្រហែលម៉ោង១កន្លះក្រោយមក កូនស្រីរបស់ខ្លួនឈ្មោះ សារ៉ាន់ ធីតាពិសី បានស្លាប់បាត់បង់ជីវិតទៅហើយ។

ជុំវិញការចោទប្រកាន់នេះអង្គភាពយើងខ្ញុំ មិនទាន់អាចសុំការបំភ្លឺបាននៅឡើយទេពី មន្ទីរពេទ្យ ខេអេស កំពង់ស្ពឺ គិតត្រឹមវេលាចេញផ្សាយនេះ។ យ៉ាងណាមិញ ក្នុងពាក្យបណ្ដឹងស្ដ្រី ចៅ គឹមហ៊ន ដែលត្រូវជាម្ដាយជនរងគ្រោះ បានស្នើសុំស្ថាប័នពាក់ព័ន្ធមេត្តាជួយអន្ដរាគមន៍តាមផ្លូវច្បាប់៕

ទាន់ហេតុការណ៍

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា...

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

Topics

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img