13.7 C
London
spot_img

​រថយន្តបុក​និស្សិត​ឆ្នាំ​ទី​៣​ម្នាក់ស្លាប់ នៅ​ក្រុងប៉ៃលិន

ប៉ៃលិន ៖  មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឱ្យ​រន្ធត់​មួយ រវាង​រថយន្ត​បុក​ជាមួយនឹង​ម៉ូតូ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧២-៧៣ ត្រង់​ចំណុច​ភូមិ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ​បណ្ដាល​ឱ្យ​និស្សិត​ស្រី​ផ្នែក​ច្បាប់​ម្នាក់ ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ ទទួល​រង​ខូចខាត​ម៉ូតូ​០១​គ្រឿង​កម្រិត​ធ្ងន់ និង​រថយន្ត​០១ គ្រឿង​កម្រិត​មធ្យម ។កាលពី​វេលា​ម៉ោង​៥:១៣​នាទី​ល្ងាច​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៥ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​បង្ក មាន ឈ្មោះ សា​រិ​ន នី​តា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​៣ រៀន​នៅ​ខេត្តបាត់ដំបង រស់នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ប៉ៃលិន 1C-2762 បើកបរ​ក្នុង​ល្បឿន​លឿន វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

ចំណែក​ភាគី​ខាង​រថយន្ត​រង​គ្រោះ​មានឈ្មោះ មិន សុវណ្ណ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន គ្មាន​របួស (​រត់គេច​ពី​កន្លែង​កើតហេតុ ដោយ​ទុក​រថយន្ត​ចោល​) ដោយ​បើកបរ​រថយន្ត​ម៉ាក តូ​យ៉ូ​តា​អាល់​ហ្វា​ដ (toyota Alphard) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BX-5278 បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ។ ចំណែកឯ​អ្នក​រួម​ដំណើរ មានឈ្មោះ សុខ បញ្ញា ភេទ​ស្រី អាយ​៣៥​ឆ្នាំ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ មុខរបរ​មេផ្ទះ​។

តាមប្រភព​ដដែល​បន្ត​ទៀត​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ រំលោភ​ទៅ​លើ​ចំណែក​ផ្លូវ​រថយន្ត ទើប​បណ្តាល​ឱ្យ​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ពីក្រោយ​ពេញទំហឹង​បោក​ក្បាល​ទៅ​នឹង​ផ្លូវថ្នល់​ស្លាប់​តែ​ម្តង​។

បច្ចុប្បន្ន សព​និស្សិត​ស្រី​ផ្នែក​ច្បាប់​ខាងលើ ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ដឹក​យក​ទៅ​ផ្ទះ​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត​ប៉ៃលិន ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ ៕

ទាន់ហេតុការណ៍

តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀលក្នុង១លីត្រ

ក្រសួងពាណិជ្ចកម្ម ៖ តម្លៃប្រេងម៉ាស៊ូត​លក់រាយធ្លាក់ចុះដល់ ​៥៤០០ រៀល ក្នុងមួយលីត្រ ធ្លាក់ចុះ ៣០០ រៀល...

ប្រធានាធិបតីអាមរិក ត្រាំ ចង់ឃើញ ពូទីន មកប្រជុំ G20 នៅ Miami ចុងឆ្នាំនេះ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកពិតជាចង់ឃើញមេដឹកនាំកំពូលរបស់រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន មកទីក្រុង Miami...

ខ្មាន់កាំភ្ល់ើងបាញ់សម្លាប់កុមារ៨នាក់ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​

អាមេរិក ៖ មានការផ្ទុះ​អាវុធ​ដ៏​សាហាវ​មួយបានកើត​មាន​ថ្មី​ទៀត​ហើយ​ក្នុង​រដ្ឋ​ល្វី​ហ្សា​ណា​ សហរដ្ឋអាមេរីក កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​មកនេះ​ ។ យ៉ាងហោចណាស់ធ្វើអោយកុមារ​៨​នាក់​បាន​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា...

ចាប់បានហើយឃាតករជាប្តីដែលបាញ់សម្លាប់អតីតប្រពន្ធកណ្តាលផ្សារទួលពង្រ

ជនដៃដល់ដែលចូលបាញ់សម្លាប់អតីតប្រពន្ធជាជាងសាឡនកណ្តាលផ្សារទួលពង្រ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយនៅខេត្តកំពង់ចាម​នៅព្រឹកទី១៥​ ខែមេសា​ ឆ្នាំ២០២៦។ ដោយករណីបាញ់សម្លាប់នារីម្នាក់ជាជាងសាឡននេះបានកើតឡើងនារសៀលថ្ងៃទី១២ ខែមេសា...

ចាប់បានហើយឃាតករដែលបានកាប់សម្លាប់បងស្រីបង្កើត និងក្មួយប្រុស ក្នុងស្រុកត្រាំកក់

តាកែវ ៖ ឃាតករដែលកាប់សម្លាប់បងស្រី និងក្មួយខ្លួនឯងដោយពូថៅនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកាកែវស្រាវជ្រាវតាមចាប់ខ្លួនបានហើយ ។ បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តតាកែវ...

Topics

២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តធន់ធំ២គ្រឿងបុកគ្នា

កំពង់ឆ្នាំង៖ មនុស្សចំនួន២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កឡើងរវាងរថយន្តធន់ធំម៉ាក HYUNDAI សណ្ដោងរឺម៉ក បុកជាមួយរថយន្តដឹកអ្នកដំណើរនៅវេលាម៉ោង ១២៖០៩នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦...

ចាប់បានហើយជនជាតិចិនដែលបាញ់នារីជាសង្សាអោយរបួស

  (ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ...

រថយន្តព្រលះគ្នាជាមួយម៉ូតូស្លាប់បុរសម្នាក់នៅចំណុចផ្លូវកែង

ភ្នំពេញៈ បុរសម្នាក់បានស្លាប់បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ដសាំយ៉ុងពេញទំហឹង ត្រង់ចំណុចផ្លូវកោង កាលពី វេលាម៉ោង ១១:១០នាទីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវថៃហ្គ័រ...
spot_img

អត្ថបទទាក់ទង

Popular Categories

spot_img